ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លនយុវជន២នាក់ជាក់ស្តែងពីបទរក្សាទុកសារធាតុញៀន​

ចែករំលែក៖

ភ្នំពេញ៖ កំលាំងល្បាតនគរបាលអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយកំលាំងការិយាល័យជំនាញ និងអន្តរាគមន៍បានប្រទះឃើញសង្ស័យ២នាក់ ក៏ឃាត់ខ្លួនឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនមួយកញ្ចប់តូច កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះសីុម ណាក់ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុ នៅភោជនីយដ្ឋានAWJ ស្នាក់នៅក្នុងហាងផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទី២-ឈ្មោះ ភឿន សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន AWJ ផ្លូវលំ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពបន្តថា វត្ថុតាងចាប់យករួមមាន៖
-ក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់តូច
-មូ៉តូ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៍ខ្មៅ ឆ្នាំ២០០៧ ឡើងតែម២០១៥ ពាក់ស្លាកលេខ 1AP7619 ភ្នំពេញមានលេខតួ និងម៉ាសីុន៨២០១៦៥៣
-វិទ្យុទាក់ទងចំនួនមួយម៉ាក Moforola ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

 

image1 image2 image3 image4 image5


ចែករំលែក៖