ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បង្ហាញរូបថតជីតា ជីដូនរបស់សម្តេចក្នុងគោលបំណងជូនដល់ចៅ ចៅទួត ចៅលួត និងសាច់ញ្ញាតិបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បង្ហាញរូបថតជីតា ជីដូនរបស់សម្តេចក្នុងគោលបំណងជូនដល់ចៅ ចៅទួត ចៅលួត និងសាច់ញ្ញាតិបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក ។

សម្តេចបានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី៦ ខែតុលាយ៉ាងដូច្នេះថា៖ «ជាភព្វ័សំណាងដែលខ្ញុំទទួលបាននូវរូបថតដ៏កម្រដែលខែមុននេះ ខ្ញុំបានទៅដុតធូបនៅចេតិយរបស់គាត់នៅទីរួមខេត្តកំពង់ចាម ។ រូបថតនេះ ជាជីតា និងជីដូន របស់ខ្ញុំដែលទទួលមរណភាពឆ្នាំ១៩៨១ដែលពេលនោះ ខ្ញុំកំពុងទស្សនកិច្ចនៅឥណ្ឌា ។ តាមរណភាពបាន៧ថ្ងៃ យាយក៏ទទួលមរណភាពតាមក្រោយ ។

គោលបំណងនៃការបង្ហាញរូបថតនេះចង់ជូនដល់ចៅ ចៅទួត ចៅលួត និងសាច់ញ្ញាតិបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក» ៕

dwe3


ចែករំលែក៖