ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រកឃើញថ្នាំញៀន១៦គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន២នាក់ ជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅ ស្រុកសំពៅលូន រងការចាប់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ អូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនក្នុងមូលដ្ឋានរបស់ខ្លួន។

ជនសង្ស័យមានឈ្មោះ ១,សែន ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២,នាង សីហា ភេទប្រុស អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ពួកគេទាំង២នាក់រស់នៅក្នុងភូមិ ឃុំខាងលើ ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY ១៦គ្រាប់ និងម៉ូតូ១គ្រឿងដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសគ្រឿងញៀន ។ ជនសង្ស័យកំពុងតែស្ថិត ក្នុងកសាកសួរពីនគរបាលស្រុកសំពៅលូន ដើម្បីវែកមុខរកមេខ្លោងនៅពីក្រោយខ្នង សម្រាប់ផ្តល់ថ្នាំញៀនឱ្យជនសង្ស័យធ្វើ សកម្មភាពលក់ចែកចាយថ្នាំញៀននៅស្រុកសំពៅលូននោះ ។

ជនសង្ស័យន ក្រោយពីសមត្ថកិច្ចសាកសួរតាមនីតិវិធីរួចហើយ រួមនឹងវត្ថុតាងថ្នាំញៀន គ្រោងនឹងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

img_5301 img_5299


ចែករំលែក៖