ព័ត៌មានទាន់ហេតុការណ៍៖

ដើមអំពិលធំមួយដើមរលំសង្កត់រថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណាំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានរងការខូចខាតយ៉ាងដំណាំ ដោយសារតែដើមអំពិលធំមួយដើមដួលរលំលើ ខណះដែលភ្លៀងនិងខ្យល់មួយមេ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះសីុសុវត្តិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុខពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង បានចតឈប់ក្រោមដើមអំពិល រួចមកក៏មានភ្លៀងធ្លាក់មួយមេលាយលំនិងខ្យល់ផងដែរនោះ អស់រយះពេលជាច្រើនម៉ោង លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែដើមអំពិលមួយដើមនោះបានបាក់សង្កត់លើរថយន្តផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណាំតែម្តង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរគមន៍ដោយនាំគ្នាទាញយកដើមអំពិលនោះចេញហើយ ម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅជួសជុលខ្លួនឯងផងដែរ ។

ចំពោះករណីនោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះរថយន្តរបស់ខ្លួននៅពេលភ្លៀងធ្លាក់ឬក៏មានខ្យល់កន្ទ្រាក់កុំយករថយន្តទុកនៅក្រោមដើមឈើអី ព្រោះវាអាចដួលរលំសង្កត់លើរថយន្តដូចនេះ ៕ ស ដារ៉ា

img_2441 img_2438 img_2439 img_2440


ចែករំលែក៖