ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវ២ក្រុមត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន៤នាក់ បន្ទាប់ពីដេញវាយគ្នានៅក្នុងស្តាតអូឡាំពិត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង អ ហ ខណ្ឌ៧មករាបានឃាត់ខ្លួនក្រុមក្មេងស្ទាវ៤នាក់ ខណៈដែលមានការប្រកួតបាល់ទាត់រវាងកម្ពុជា នឹងហុងកុង នៅស្តាតអូឡាំពិត កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប៉ាណូដាក់ពិន្ទុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលមានការប្រកួតបាល់ទាត់មិត្តភាពរវាងកម្ពុជា នឹងហុងកុង នៅក្នុងស្តាតអូឡាំពិតស្រាប់តែ ឃើញក្មេងស្ទាវ២ក្រុម នាំគ្នាដេញវាយគ្នា ខ្លះកាន់ខ្សែក្រវាត់ ខ្លះទៀតកាន់ដំបង បណ្ដោយឲ្យមានការភ្ញាក់ផ្អើលដល់អ្នកកំពុងអង្គុយទស្សនាការប្រកួតបាល់ទាត់រវាងកម្ពុជានឹងហុងកុង ភ្លាមនោះ ក៏ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួនក្រុមក្មេងស្ទាវ៤នាក់ និងរកឃើញមានដំបង និងខ្សែក្រវាត់ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ករណី ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះ លឿន ឈុនឡៃ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សុខ ដារា ភេទប្រុស អាយុ១៦ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា នាំមកឃាត់ខ្លួនបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ៕ ស រស្មី

image2


ចែករំលែក៖