ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីនិងញូវហ្សេឡេន

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានដឹកនាំយុវជនមួយក្រុមធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនិងប្រទេសញូវហ្សេឡេនតាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសទាំងពីរនោះ។

លោក ហ៊ុន ម៉ាណែត បានចាកចេញពី ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដែលរំពឹងបានជួបបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលីនិងប្រទេសញូវហ្សេឡេនតាមការគ្រោងទុកដោយបរិយាកាសនឹករលឹកនិងបានស្តាប់ការពន្យល់ពីភាពពិតរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថានេះជាដំណើរទស្សនកិច្ចធម្មតាដោយក្តីនឹករលឹកនិងដើម្បី ចែករំលែកបទពិសោធន៍ព្រមទាំងចែក រំលែកពីបញ្ហានយោបាយនិងភាពពិតនៃកម្ពុជា។ លោក ហ៊ុន ម៉ាណែត ហាក់មិនមានការព្រួយបារម្ភអ្វីឡើយចំពោះការគំរាមធ្វើបាតុកម្មណាមួយប្រឆាំងនឹងដំណើរទស្សនកិច្ចនោះព្រោះវាជាសិទ្ធិរបស់ពលរដ្ឋនៃ ប្រទេសទាំងនោះក៏ប៉ុន្តែពួកគេក៏ត្រូវគោរពច្បាប់របស់ប្រទេសទាំងនោះដែរ។

លោកហ៊ុន ម៉ាណែតបញ្ជាក់ថា “គ្មាន ហេតុផលណាមួយដែលគេត្រូវប្រឆាំងនឹងដំណើរទស្សនកិច្ចនេះឡើយ ព្រោះវាគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាតែប៉ុណ្ណោះ វាមិនបានធ្វើឱ្យបាត់បង់ឬខាតប្រយោជន៍នរណាឡើយ”។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅទ្វីបអូសេអានី(អូស្ត្រាលី និងញូវហ្សេឡេន) ដែលសម្បូរបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅគឺ ធ្វើឡើងរយៈពេល១៣ថ្ងៃ(៦-១៩ ខែ តុលា)។ ដោយដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងជួបសមាជិក សភាតាមរដ្ឋនានារបស់ប្រទេសអូស្ត្រាលី និងមានការជួបជុំប្រជាពលរដ្ឋខ្មែរជាច្រើន កន្លែងផងដែរ៕ ហេង សូរិយា

aes-5


ចែករំលែក៖