ភ្នំពេញៈ ជ្រូកក្រហម ប្រមាណជាង២១០ក្បាលសង្ស័យមានសារជាតិថ្នាំគីមី ដែលចិញ្ចឹមនៅប្រទេសថៃឆ្លង
ដែនចូលមកប្រទេសកម្ពុជាត្រូវបានសមត្ថកិច្ច ពេទ្យសត្វរាជធានីឆ្មក់ស្ទាក់ចាប់បាន កាលពីវេលា
ម៉ោង០៥និង២០នាទីព្រឹកនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តអន្លង់ក្ងាន ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌ
សែនសុខ ។
ប្រភពពត៌មាន ពីក្រុមមន្ត្រីបសុពេទ្យសត្វដែលកំពុង ប្រតិបត្តិការនៅទីនោះបាន អោយដឹងថា សត្វជ្រូកទាំងប្រមាណជាង២០០
ក្បាលនេះដឹកឆ្លងដែនមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកឡែមខេត្តបាតដំបង
ដោយក្រុមហ៊ុន សុខ សារិទ្ឋ មានជ័យរបស់លោក ឧកញ្ញ៉ា ជឹម សុខ ដឹកយកមកធ្វេីអាជីវកម្មកាប់សាច់
លក់ ។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឱ្យដឹងថា ការបង្ក្រាបនេះមានកិច្ចសហការបីអង្គភាពគឺទីមួយអគ្គនាយកដ្ឋានទីពី មន្ទីរបសុពេទ្យខេត្តកណ្តាល និងទីបីមន្ទីរបសុពេទ្យរាជធានីភ្នំពេញរួមនិងបសុពេទ្យខណ្ឌសែនសុខផងដែរ។
លោកបន្តទៀតថា ក្រោយការត្រួតពិនិត្យ
ក្រុមហ៊ុននេះមានលិខិតអនុញាតិអោយធ្វេីអាជីវកម្មដឹកខុសគោលដៅគឺក្នុងឯកសារតម្រូវអោយដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែបណ្តាញរបស់លោកបានរកឃេីញថា បានដឹកមកដាក់នៅក្នុងទីតាំងសិប្ប
កម្ម មួយក្នុងរាជធានី ហេីយនិងខុសយានយន្តដឹកជញ្ជូន និងខុសចំនួនសត្វជ្រូកកំណត់ត្រូវដឹកចំនួន
២០០ក្បាល តែដឹកលេីសចំនួន១០ក្បាល។
លោកថាត្រូវអោយដឹកសត្វជ្រូកទាំងនេះទៅកន្លែងដើមវិញដើម្បីអោយខាងជំនាញពេទ្យសត្វត្រួតពិនិត្យឡើងវិញ។
តាមសំដី លោក យ៉ាន់ ពៅ ប្រធានការិយាល័យបសុពេទ្យរាជធានីភ្នំពេញ
បានអោយដឹងថាភាគីខាងតំណាងម្ចាស់ជ្រូកបានកំពុងរត់ការទៅថ្នាក់លេី ប៉ុន្តែលោកបានទទួលបញ្ជាមកថា សត្វជ្រូកទាំងនេះនឹងត្រូវបញ្ជូនអោយត្រឡប់ទៅចំណុច ដេីមវិញ ដេីម្បីត្រួតពិនិត្យសុខភាពសត្វជ្រូកនេះឡេីងវិញ មុនដឹកឆ្លងចូលមកក្នុងរាជធានីភ្នំពេញ៕ តុង សីហា