ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ដែលវាយធ្វើបាបកូនប្រុសគាត់កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែងក្រោយផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងប្រុសរងគ្រោះឈ្មោះធឿនណារាជ្យ អាយុ៦ឆ្នាំ មានឱពុកឈ្មោះភូមិប្រាក់វិះ អាយុ២៦ ឆ្នាំ និងម្តាយឈ្មោះពេជ្រថាវី អាយុ៣០ឆ្នាំ មុខរបធ្វើការ រោងចក្រស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសខាងលើឈ្មោះលឹម សុខា ហៅវុធ អាយុ៤៣ ឆ្នាំមុខលក់ដូរស្នាក់នៅផ្ទះ៨៨C. ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងប្រុសខាងលើ បានទៅរត់លេងនៅផ្ទះលក់ចាប់ហួយនោះបន្ទាប់មកស្រាប់តែបុរសម្នាក់នោះបានចាប់វាយធ្វើបាបនិងយកដុំថ្មញាត់មាត់រួចយកទៅប្រគល់អោយម្តាយ ។
បន្ទាប់ពីម្តាយក្មេងដឹងពីមូលហេតុដែលបុរសខាងលើវាយធ្វើបាបកូនប្រុសគាត់ទើបរត់ទៅប្តឹងនគរបាលអោយជួយអន្តរាគមន៍។ ក្រោយមកនគរបាលបានចុះទៅដល់ចំណុចកើតហេតុនាំបុរសខាងលើមកសួនាំនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ ។
បន្ទាប់ពីសាកសួរួច ភាគីខាងម្តាយក្មេងជនរងគ្រោះបានទាមទារសំណងចំនួន១០០ដុល្លារ តែភាគីខាងបុរសនោះមិនព្រម ទើបនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ