ព័ត៌មានទាន់ហេតុការណ៍៖

ដាច់ខ្សែកាប្លិ៍នៅតាមដងវិថីព្រះមុនីរ៉េតរថយន្តធំៗដឹកអីវ៉ាន់លើសកំណត់ធ្វើឲ្យទាក់ដាច់ខ្សែ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាជនដែលែធ្វើដំណើរតាមដងវិថីព្រះមុនីរ៉េតជាច្រើននាក់បានរង គ្រោះថ្នាក់ដោយសារទាក់ជាមួយនឹងខ្សែ កាប្លិ៍ដែលដាច់ជាច្រើនខ្សែ នៅតាមដងវិថីព្រោះតែរថយន្តធំៗដឹកអីវ៉ាន់លើសការ កំណត់បណ្ដាលឲ្យខូចខាតរថយន្តនិង ទាក់ម៉ូតូដួលពេញផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅតាម ដងវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ សង្កាត់ វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពពត៌មាននៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំ១គ្រឿងពុំស្គាល់ស្លាកលេខដឹកអីវ៉ាន់ទំនិញលើសចំណុះបើកបរតាមផ្លូវព្រះមុនីរ៉េតពីជើងទៅត្បូងហើយ ខណៈមកដល់ទល់មុខ អាងទឹកអូឡាំពិក ក៏បានទាក់ជាមួយនឹង ខ្សែកាប្លិ៍ដែលមាន កម្ពស់ផុតពីដីប្រហែលជា៥ម៉ែត្រដាច់ធ្លាក់មកដីបណ្ដាលឲ្យប្រជាពលរដ្ឋទាំងប្រុសទាំងស្រីដែលធ្វើដំណើរនៅតាមដងវិថីទាក់ដួលរងរបួសចំនួន៤នាក់ព្រមទាំងម៉ូតូនឹង រថយន្តរងការខូចខាតដោយសារតែទាក់ជាមួយខ្សែកាប្លិ៍និងខ្សែភ្លើងផងដែរ ។ រីឯ រថយន្តបង្កត្រូវ បានសមត្ថកិច្ចមូលដ្ឋានឃាត់ទុកដោះស្រាយ ។

គួរបញ្ជាក់ថាខ្សែកាប្លិ៍ដែលដាច់ធ្លាក់ មកដីដែលដាច់រលាត់នោះគឺមានចរន្តភ្លើងឆ្លងកាត់អាចនឹងឆក់ដោយប្រការណាមួយ បើសិនជាធ្វេសប្រហែសទៅប៉ះនឹងខ្សែកាប្លិ៍និងខ្សែភ្លើងនោះ។

ក្រោយពេលកើតហេតុ គេបានឃើញក្រុមការងារអគ្គិសនីកម្ពុជា(EDC) ចុះមកសម្រួលនិងកាត់ខ្សែកាប្លិ៍ដែលដាច់ធ្លាក់ របា៉ត់រប៉ាយមកដីនោះចេញអស់និងធ្វើការរៀបចំខ្សែភ្លើងជាថ្មីដើម្បីកុំឲ្យធ្លាក់មកដីទៀត ៕ ហេង នរិន្ទ្រ

untitled-1


ចែករំលែក៖