ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម ព្រោះមានតម្លៃណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទបានអំពាវនាវដល់កងទ័ពត្រូវ បន្តពង្រឹងកិច្ចការពារសន្តិសុខឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍប្រទេសជាតិ ។ នាយឧត្តម សេនីយ៍ អគ្គមេបញ្ជាការរងបន្តទៀតថា ឱកាសដំបូងបំផុតសម្រាប់ការអភិវឌ្ឍសង្គម គឺសន្តិភាព ។ សន្តិភាពមានតម្លៃធំធេងជា មរតកមហាសាលរបស់ប្រជាពលរដ្ឋដែល មានសម្តេចតេជោ ហុ៊ន សែន ជាប្រមុខ និង ថ្នាក់ដឹកនាំជាច្រើនទៀត រួមទាំងប្រជា ពលរដ្ឋកម្ពុជាទាំងមូល ក្រោមការជួយឧបត្ថម្ភ ពីសំណាក់កងទ័ពប្រជាជនវៀតណាមបាន ជួយរំដោះប្រទេសឲ្យរួចចាកផុតពីរបប ប្រល័យពូជសាសន៍ កាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។

ចាប់តាំងពីពេលនោះមកកម្ពុជាជួបប្រទះ សង្រ្គាមបន្តរហូតមកដល់ចុងទសវត្ស ទី៩០ ប៉ុន្តែក្រោមនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាន ដាក់ចេញគោលនយោបាយនេះធ្វើឲ្យ កម្ពុជាក្លាយពីប្រទេសមួយដែលមានតំបន់ ត្រួតត្រាច្រើន មកជាប្រទេសដែលមានរដ្ឋ ធម្មនុញ្ញមួយ និងកងកម្លាំងប្រដាប់អាវុធតែ មួយ ប្រជាពលរដ្ឋបានស្ងប់សុខ យើងលែង ឮស្នូរផ្ទុះអាវុធ ដោយពួកគាត់អាចរកទទួល ទានបានគ្រប់ច្រកល្ហក ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន ថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជា មួយនាយទាហាន នាយទាហានរង ពល ទាហានដល់បណ្តាទីចាត់ការនានាចំណុះ អគ្គបញ្ជាការជាបន្តបន្ទាប់ ក្នុងសប្តាហ៍ទី១ ដើមខែតុលា ឆ្នាំ២០១៦ ។ នាយឧត្តម សេនីយ៍បន្តទៀតថា ទម្រាំបានដូចសព្វថ្ងៃ យើងលំបាកណាស់តាំងពីបាតដៃទទេ ប៉ុន្តែជាភ័ព្វវាសនារបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានសម្តេចតេជោ និងឥស្សរជននយោ បាយជាច្រើនទៀតបានលះបង់គ្រប់បែប យ៉ាង ដើម្បីស្វែងរកសុខសន្តិភាព ។ ឥឡូវ សន្តិភាព និងការអភិវឌ្ឍលើគ្រប់ហេដ្ឋា រចនាសម្ព័ន្ធសង្គមរីកដុះដាលដូចផ្សិត ។

កម្ពុជាកំពុងបន្តសកម្មភាព កសាង បណ្តុះ បណ្តាលធនធានមនុស្ស ព្រមទាំងមាន សន្តិភាពទូទាំងនគរ ។ ដូច្នេះនាយទាហាន នាយទាហានរង ពលទាហាន ត្រូវចូលរួម ថែរក្សាសន្តិភាព និងលើកកម្ពស់ស្មារតី ទទួលខុសត្រូវ ពង្រឹងឯកភាពជាតិ ចៀស វាងរាល់អំពើទាំងឡាយណាដែលនាំឲ្យខ្មែរ បែកបាក់ លុបចោលវប្បធម៌អហិង្សា រក្សា ការពារសន្តិភាពសង្គម ព្រោះវាមានតម្លៃ ណាស់សម្រាប់យើងគ្រប់ៗគ្នា ៕ សុខដុម

ses-2 ses-1


ចែករំលែក៖