ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើបញ្ហាភ្លៀងធ្លាក់និងត្រូវខិតខំរក្សាទឹកទុក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៦ បានអំពាវនាវឲ្យប្រជាកសិករ មេត្តាប្រុងប្រយ័ត្ននៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើន និងខិតខំរក្សាទឹកទុកនៅតំបន់ ដែលមានភ្លៀងតិចដើម្បីការលូតលាស់នៃ ដំណាំ ពិសេសដំណាំស្រូវទាំងស្រូវវស្សាទាំងស្រូវប្រដេញទឹក និងស្រូវប្រាំង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ ទៀតថា នៅថ្ងៃអាទិត្យទី៩ ខែតុលានេះ សម្តេចនឹងត្រូវធ្វើដំណើរទៅចូលរួមក្នុង កិច្ចប្រជុំកំពូល កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២នៅប្រទេសថៃ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុករបស់សម្តេចថា «សប្តាហ៍ នេះថ្ងៃអាទិត្យខ្ញុំត្រូវធ្វើដំណើរទៅចូលរួមប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២នៅព្រះរាជាណាចក្រថៃ។ ថ្ងៃសៅរ៍នេះកីឡាវាយកូនគោលទៀត ហើយខ្ញុំ ។ សូមផ្តាំផ្ញើដល់បងប្អូនប្រជា កសិករមេត្តាប្រុងប្រយ័ត្ននៅតំបន់ដែល មានភ្លៀងច្រើន និងខិតខំរក្សាទឹកទុកនៅ តំបន់ដែលមានភ្លៀងតិចដើម្បីការលូត លាស់នៃដំណាំ ពិសេសដំណាំស្រូវទាំងស្រូវវស្សាទាំងស្រូវប្រដេញទឹកនិងស្រូវប្រាំង» ។

បើតាមក្រសួងធនធានទឹកកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅ បណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរ មានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាបនិងបាត់ដំបងអាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានិងបង្កឲ្យមានជំនន់ ទឹកភ្លៀងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៦ ៕ ហេង សូរិយា

h091316hs-p4


ចែករំលែក៖