ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ និងមន្ទីរសាធារណការជួសជុលផ្លូវដួងងៀបផង បើមិនដូច្នោះទេ នឹងក្លាយជាបឹងហើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមផ្លូវដួងងៀប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននិយាយពីទុក្ខលំបាក ក្នុងការធ្វើដំណើររបស់ពួកគាត់ប្រចាំថ្ងៃ ដោយសារផ្លូវមួយនេះ មានប្រវែងជាង២០០ម៉ែត្រ ជាមួយនិងផ្លូវវែងស្រែង កំពុងតែខូចខាតធ្ងន់ធ្ងរ មានចង្ហុកធំៗស្របពេលភ្លៀងធ្លាក់មកទៀត ផ្លូវមួយនេះ ស្ទើរតែក្លាយទៅជាផ្ទៃបឹង និងមានជម្រៅជ្រៅទៀតផង ។

បុរសម្នាក់ឈ្មោះ ផេង អាយុ ២៩ឆ្នាំ មុខរបរ ធ្វើការរោងចក្រ បានប្រាប់ថា ផ្លូវដួងងៀបប្រហែលជាង២០០ម៉ែត្រ ជាប់ជាមួយនិងផ្លូវវែងស្រេង បានរងកាខូចខាតជាងមួយឆ្នាំហើយ មិនមានអ្នកអើពើជួសជុលឲ្យមានភាពប្រសើរឡើងវិញសោះ ហើយនិយាយពីផ្លូវខូចតិចតួច មិនព្រមជួសជុលទេ សុខចិត្តទុកអោយខូចខាតក្លាយជាជង្ហុកធំ ៗ ទើបធ្វើដឹងធ្វើលឺឬ? ។

លោកបន្តទៀតថា ពិតណាស់ផ្លូវមួយខ្សែនេះពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើររបស់ពួកគាត់ជា ប្រជាពលរដ្ឋ ដូចជាមនុស្សចាស់ក្មេង ត្រូវឆ្លងកាត់ច្រើន ។

ឥឡូវនេះ ផ្លូវនេះកំពុងជួបគ្រោះធ្ងន់ ព្រោះការខូចខាតស្ទើរតែក្លាយជាបឹងបួរទៅហើយ កុំថាអ្នកថ្មើរជើងពិបាកធ្វើដំណើរ សូម្បីតែអ្នកមានឡាន ក៏វេទនាដែរ ។

គាត់បានបន្ថែមថា បើកនិយាយពីខែធ្លាក់ភ្លៀងខ្លាំងវិញ ផ្លូវនេះកាន់តែលំបាកខ្លាំង ហើយពេលអ្នកបើកម៉ូតូមកផ្លូវម្តុំនេះដឹងតែលិចម៉ូតូបាត់តែម្តង ។

ទោះជាយ៉ាងប្រជាពលរដ្ឋបានរៀបរាប់ពីទុក្ខលំបាក របស់ពួកគាត់ក្នុងការធ្វើដំណើរប្រចាំ ហើយពួកគាត់គ្មានអ្វីក្រៅពីស្នើរសុំអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរខណ្ឌមានជ័យ និងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនតែម្តង មេត្តាលោក ជួយសំរួលជួសជុលផ្លូវមួយខ្សែរនេះផង បើមិនដូច្នាះទេ ផ្លូវមួយនេះនិងក្លាយជាបឹងមែនទែនហើយ ៕ ជ្រោយពេជ្រ

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖