ព័ត៌មានទាន់ហេតុការណ៍៖

ដឹកបក្ខពួកទៅឆបោកយកម៉ូតូពីអ្នកលក់ចេកចៀនត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យប្រុស-ស្រី៣នាក់ជិះម៉ូតូមួយគ្រឿង ដឹកបក្ខពួកម្នាក់ទៀតទៅធ្វើសកម្មភាពឆបោកយកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦មួយគ្រឿង ពីអ្នកលក់ចេកចៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន កាលពីវេលាម៉ោង១០ និង០៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ។

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ម៉ៅ ស្រីលក័្ខ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ទី២-ឈ្មោះ ធង សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករលក់ហ្រ្គាស់ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទី៣-ឈ្មោះ ដុប ពុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករលក់ហ្រ្គាស់ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយឡែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

លោកអធិការបានបន្តថា ជនរងគ្រោះឈ្មោះ ជា សុខឃឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខែ្មរ មុខរបរ លក់ចេកចៀន មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FV-2339 លេខតួនិងលេខម៉ាស៊ីន9582497 ។

លោកវរសេនីយ៍ទោ មាន សំណាង បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនសង្ស័យប្រុស-ស្រីទាំង៣នាក់ខាងលើនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ1E-5676 ឌុបបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទៅតថ្លៃទិញម៉ូតូរបស់ជនរងគ្រោះក្នុងតម្លៃ១៧៨០ដុល្លាសហរដ្ឋអាមេរិក ។ បន្ទាប់ពីតថ្លៃទិញក្នុងតម្លៃនេះ ជនសង្ស័យមិនស្គាល់អត្តសញ្ញាបានសុំជិះម៉ូតូសាកដោយទុកជនសង្ស័យ៣នាក់ទៀតឲ្យនៅចាំក្រោមផ្ទះជនរងគ្រោះ ។

លោកអធិការបានបញ្ជាក់ទៀតថា ដោយឃើញមានគ្នា៣នាក់ទៀតនៅចាំជនរងគ្រោះក៏បានយល់ព្រមឲ្យជនសង្ស័យជិះសាក ។ បន្ទាប់ពីសាកជនសង្ស័យមិនបានត្រឡប់មកវិញនោះទេ គឺបានជិះគេចខ្លួនបាត់ ទើបជនរងគ្រោះសម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

 

abs-2 abs abs-1


ចែករំលែក៖