ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ទាំង៨សង្កាត់បានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញ និងគណៈពង្រឹងមូលដ្ឋលដ្ឋាន ជួយបង្រ្កាបល្បែងស៊ីសង គ្រឿងញៀននិងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានជូនពួកគាត់ឲ្យបានល្អ ខណៈដែលសព្វថ្ងៃបញ្ហាទាំងអស់នេះ បានបង្កឲ្យពួកគាត់រស់នៅមានការភ័យខ្លាច និងព្រួយបារម្មណ៏យ៉ាងខ្លាំងអំពីសុវត្ថិភាពសន្តិសុខ ។
ប្រជាពលរដ្ឋ បានលើកឡើងបែបនេះ លោកបានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅខណ្ឌ៧មករា ព្រឹកថ្ងៃទី ១១ តុលា ឆ្នាំ២០១៦ ។
លោក ស្រីកែវ កញ្ចានា មេក្រុមទី៣សង្កាត់វាលវង្ស និងលោក ប៉ែនសាម៉េត មេភូមិ ៨សង្កាត់បឹងប្រលឹត បានលើកឡើងថា ៖ បច្ចុប្បន្ននៅតាមភូមិ សង្កាត់ ក្នុងខណ្ឌ៧មករាមានសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទបានកើតមានឡើង ពិសេសល្បែងកន្ទុយ អ្នកចែកចាយគ្រឿងញឿននិងបញ្ហាសណ្តាប់ធ្នាប់រញ៉េរញ៉ៃបានកើតឡើងយ៉ាងអនាធិបតេយ្យ បង្ករឲ្យកើតមាននូវក្រុមក្មេងទំនើង ធ្វើសកម្មភាពលួចចោឆក់ស្ទើរជាងរៀងរាល់ថ្ងៃ និងរាល់យប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្មណ៏ពីសុវត្ថិភាពសន្តិសុខកើតឡើងពីបញ្ហនេះ ។ ដូច្នេះ តាមយៈបញ្ចេញយល់ ពីទុក្ខកង្វល់ និងការស្នើសុំ ក្នុងវេទិកានេះ ពួកគាត់សូមសំណូមពរអាជ្ញាធររាជធានី មេតាជួយអន្តរាគមន៏ បង្រ្កាបពីបញ្ហាទាំងនេះជូនពួកគាត់ផង។
ពួកគាត់បញ្ជាក់ថា សព្វថ្ងៃនេះស្ថានភាពល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងសណ្តាប់ធ្នាប់មានសភាពរញ៉េរញ៉ៃពាលពេញមូលដ្ឋាន។ ដូច្នេះសំណូមពរស្នើសុំឲ្យ អាជ្ញាធរមានការរៀបចំសណ្តាប់ធ្នាប់ ទប់ស្កាត់ចរាចរាគ្រឿងញៀន ពិសេសល្បែង កន្ទុយលេខជាដើម ដែលមិនទាន់មានថ្នាក់ណាមួយអាចបង្ត្រាបបានឡើយ។ដូច្នេះ សុំណូមពរឲ្យអាជ្ញាធររាជធានីជួយដោះស្រាយកន្លែងមូលដ្ឋាននេះបន្ទាន់ ព្រោះជាតំបន់មួយនៅចំកណ្តាលទីក្រុង។
ឆ្លើយតបបញ្ហានេះ លោក ឃួង ស្រេង អភិបាលរងរាជធានី ភ្នំពេញបានបញ្ជាក់ថា ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ អំពីការបង្រ្កាបល្បែងស៊ីសងគ្រឿងញៀននិងរៀបចំសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌ៧មករាទាំង៣ចំណុចនេះ លោកទទួលយកដោយក្តីរីករាយនិងទទួលស្គាល់ ដោយដាក់បញ្ជាឲ្យយ៉ាងម៉ឺងម៉ាត់ ដល់មេប៉ុស្តិ និងអធិការខណ្ឌ ត្រូវសហការគ្នាចុះអន្តរាគមន៏នៅតាមបង្ត្រាបបញ្ហានេះឲ្យបន្ទាន់។ លោកបានបញ្ជាក់ថា៖ ដោយប្តេជ្ញាខិតខំប្រឹងប្រែងលប់បំបាត់ក្រុមល្បែងស៊ីសងនិងគ្រឿងញៀននៅក្នុងមូលដ្ឋានបងប្អូន។ ក្នុងនោះលោកអភិបាលរងក៏បានសំណូមពរផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ មេប៉ុស្តិ អភិបាលខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់រួមសហការគ្នា បង្រ្កាមនិងលប់បំបាត់បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យអស់ពីលទ្ធភាព។
សូមបញ្ជាក់ថា៖ ក្នុងខណ្ឌ៧ មករា៨សង្កាត់ គឺសង្កាត់ អូរឬស្សី១ ២ ៣ ៤ សង្កាត់មនោរម្ស មិត្តភាព វាលវង្ស និងសង្កាត់បឹងព្រលិត ៕ សំរិត