ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ ស្រ្តីម្នាក់ជិះជាមួយក្មួយ ទើបនឹងមកពីធ្វើការ ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ហើយជិះរត់គេចខ្លួនតែរត់មិនរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ ទី១ ឈ្មោះ នឹង សុម៉ាលី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ មុខរបរគ្មាន ទី២មានឈ្មោះ ឆែម រស្មី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅម្ដុំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ គ្មាន ។

ជនរងគ្រោះឈ្មោះ ទៀង មួយឡា អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ២៥B ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួនចេញពីធ្វើការហើយបានជិះម៉ូតូម៉ាកធូដេ ដោយអោយក្មួយជាអ្នកបើមកផ្ទះតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ 1BF.7862បានមកធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តីម្នាក់ដែលអង្គុយខាងក្រោយ ហើយជិះម៉ូតូរត់គេចខ្លួន តែរត់មិនរួចត្រូវជនរងគ្រោះស្រែកថាចោរៗ ក៏ត្រូវសមត្ថកិច្ចដែលកំពុងល្បាតដេញឃាត់បានភ្លាមៗទាំង២នាក់តែមង្ត។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមថ្កូវ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image2 image1


ចែករំលែក៖