ខេត្តបាត់ដំបង៖ ខិត្តប័ណ្ណជាច្រើនសន្លឹកដែលគេដឹងថា អាចមានការរៀបចំដោយ មន្រ្តីយោធាជាច្រើននាក់ដែលបម្រើការក្នុងកងពលតូចថ្មើរជើងលេខ៥២ត្រូវបានគេ រើសបាននៅទីរួមខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដោយបានស្នើ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ផ្លាស់ប្តូរមេបញ្ជាការលោក មុី សឹង្ហន ដោយសារការ ដឹកនាំរបស់លោកមិនអាចទទួលយកបាន។
តាមលិខិតស្នើរបស់នាយទាហាន និង ពលទាហានដែលបាចនៅខេត្តបាត់ដំបងបានបញ្ជាក់ថា ពួកគាត់បានទទួលរងអំពើអសីលធម៌ជាច្រើនពីការដឹកនាំរបស់លោក ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥២ ហើយទង្វើទាំងនោះពួកគាត់មិនអាចទទួលយកបានឡើយទើបសម្រេច ចិត្តនាំគ្នាបាចខិត្តប័ណ្ណស្នើសុំកិច្ចអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្លាស់ប្ដូរមេ បញ្ជាការថ្មីសំដៅធានាឱ្យបានកិច្ចបម្រើជាតិត្រឹមត្រូវគ្មានការធ្វើទុក្ខបុកម្នេញដោយ ប្រការណាមួយទៀត ។
ចំពោះការលើកឡើងនៅក្នុងលិខិតនេះកាសែតនគរវត្តមិនទាន់អាចសុំការបកស្រាយពីលោក មុី សឹង្ហន បាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដោយ ការគ្មានលេខទូរស័ព្ទទាក់ទង ។
ខាងក្រោមនេះជាការលើកឡើងរបស់នាយទាហាន និងពលទាហានដែលបាន រំលេចទង្វើមួយចំនួនរបស់លោកមេបញ្ជាការ ម៉ី សិង្ហន៖
យើងខ្ញុំទាំងអស់គ្នាសូមជម្រាបជូន សម្តេចជ្រាបថា នាយទាហាន និងពល ទាហានក្នុងកងពលតូចថ្មើរជើងលេខ៥២ ទាំងអស់មានការមិនសប្បាយចិត្តក្នុងការ ដឹកនាំរបស់ ឯកឧត្តម មុី សឹង្ហន ដែលជាមេ បញ្ជាការកងពលតូចលេខ៥២ ក្រោមការ ដឹកនាំបែបអសីលធម៌អស់រយៈពេលកន្លង មកនោះ ហើយយើងខ្ញុំទាំងអស់គ្នាក៏ធ្លាប់ ទទួលរងនូវអំពើអសីលធម៌នៃការដឹកនាំ របស់ ឯកឧត្តម មុី សឹង្ហន កន្លងមកផងដែរ ហើយទង្វើរបស់មេបញ្ជាការរូបនេះកន្លង មករួមមាន៖
-ការដក និងផ្លាស់ប្តូរមុខតំណែងនាយ ទាហានមួយចំនួនដោយអត្តនោម័តិ។
-ឃុបឃិត កិបកេងថវិការដ្ឋយកមក ចំណាយផ្ទាល់ខ្លួន។
-លុយមុខងារបើកមិនបានត្រឹមត្រូវ តាមគម្រោងស្នើសុំទៅថ្នាក់លើ ។
-លុយគោលនយោបាយបូជាសពមិន បានបើកឲ្យដល់គ្រួសារសពគ្រប់ចំនួន។
-កាត់ប្រាក់ហូបរបស់យោធិនក្នុងម្នាក់ ៣៦,០០០រៀល ក្នុងយោធិនម្នាក់ ដែល ទទួលបានប្រាក់ហូបឧបត្ថម្ភពីសម្តេចមក ចាយវាយគ្មានប្រការច្បាស់លាស់ ។
-ដូចជាដីនៅអូរឆ្នាំងធ្លុះក្នុងស្រុកសំឡូត មេបញ្ជាការរូបនេះយកឈ្មោះឯកឧត្តម ប៊ុន សេង ទៅកាងយកជាទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ។
-លុយដែលបានពីសំណងទំនប់ពហុ ធារាសា្រស្តរបស់ចិនលិចដីបន្ទាយជាង ១៥ហិកតា និងដំណាំរបស់កងអនុសេនា ធំចំណុះមួយចំនួន ដែលពួកខ្ញុំបានដាំ គឺ មេបញ្ជាការរូបនេះមិនបានឲ្យលុយគ្រប់ ចំនួនតាមការសងនោះទេ បែរជាយកទៅ ទិញឡានជិះខ្លួនឯងទៅវិញ ។
-ពិសេសមេបញ្ជាការរូបនេះអសីលធម៌ និងអសមត្ថភាពក្នុងការគ្រប់គ្រងកម្លាំង មិនតែប៉ុណ្ណោះមេបញ្ជាការរូបនេះជេរ បញ្ចោរពួកយើងខ្ញុំចំពោះមុខកូនទាហាន ក្នុងជួរដូចឆ្កែដូចឆ្មា(អាចុយម្រ៉ាយ អាេគ បាញ់ អាងាប់ អញធាក់ឯងផ្កាប់មុខឥឡូវ ហ្នឹង ប្រយ័ត្នអញដកចេញអាអ្ហែង)។ សូម្បី តែមេបញ្ជាការរង និងនាយរងសេនាធិការ ក៏ត្រូវបាន ឯកឧត្តម មុី សឹង្ហន ជេរដែរ ។
-យាយចុងភៅដែលជាប្រពន្ធយោធិន ពិការ-ពលី មកដាំបាយឲ្យមេបញ្ជាការរងក៏ មេបញ្ជាការរូបនេះចាប់បង្ខំរំលោភដែរ រឿងនេះឮសុសសាយទូទាំងកងពល ។
-សូម្បីតែប្រេងរបស់អង្គភាពគាត់ទុក ជាសម្បត្តិផ្ទាល់ខ្លួនចាក់តែឡានខ្លួនឯង។
-ពេលខ្លះជំនាញយករបាយការណ៍ឲ្យ គាត់ចុះហត្ថលេខាពេលគាត់សប្បាយចិត្ត គាត់ចុះហត្ថលេខាឲ្យ ពេលគាត់មិនសប្បាយ ចិត្តគាត់ជេរ ហើយគ្រវាត់ឯកសារពួកយើង ខ្ញុំចោលទៀត ។ កន្លងមកថ្នាក់លើក៏ដូចជា យោធភូមិភាគទី៥បានដឹងឮរឿងនេះខ្លះៗ ដែរតែហាក់ដូចជាមិនអើពើ និងចាត់វិធាន ការចំពោះ ឯកឧត្តម មុី សឹង្ហន ទេបែរជា ឃុបឃិតលាក់បាំងទៅវិញ ។ អ៊ីចឹងហើយ បានជាលើកនេះពួកយើងខ្ញុំសុខចិត្តធ្វើ របៀបនេះដើម្បីឲ្យសម្តេចបានជ្រាប ហើយ បើពួកយើងខ្ញុំមិនធ្វើរបៀបនេះទេប្រាកដជា សម្តេចមិនបានជ្រាបទេពីទុក្ខលំបាក និង ភាពអយុត្តិធម៌មកលើពួកខ្ញុំ ព្រោះកន្លងមក ដាក់ជូនមេបញ្ជាការយោធភូមិភាគទី៥ជា ច្រើនលើកហើយតែមិនបានដោះស្រាយ ហើយបិទជិតរហូត ។
ទង្វើទាំងអស់នេះ យើងខ្ញុំទាំងអស់គ្នា ដែលជានាយទាហាននិងពលទាហានក្នុង អង្គភាពកងពលតូចលេខ៥២ បានទុកពេលឲ្យគាត់ផ្លាស់ប្តូរចរិតក្នុងរយៈពេលកន្លង មកនេះ ទង្វើរបស់គាត់នៅតែដដែលៗ។ ដោយហេតុតែពួកយើងខ្ញុំទាំងអស់គ្នាមិន អាចស៊ូទ្រាំនឹងចរិតកាចសាហាវយង់ឃ្នង និងអំពើអសីលធម៌តទៅទៀតបានទើប ពួកយើងខ្ញុំទាំងអស់គ្នាសុំកិច្ចអន្តរាគមន៍ពី សម្តេចដោយក្តីសន្តោសប្រណី ស្របតាម ពាក្យស្លោកមួយបានលើកឡើងថា ទីណា មានភាពអយុត្តិធម៌ទីនោះមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជួយ ដោះស្រាយពួកយើង ខ្ញុំគោរពស្រឡាញ់ សម្តេចស្មើជីវិត ពួកយើងខ្ញុំសូមសំណូមពរសម្តេចមេត្តាជួយផ្លាស់ប្តូរ ឯកឧត្តម មុី សឹង្ហន ចេញពីកងពលតូចលេខ៥២ ទើប ពួកយើងខ្ញុំមានកម្លាំងចិត្តធ្វើការងារបម្រើជាតិតទៅទៀតពួកយើង ខ្ញុំមិនចង់ទាមទារ អ្វីទេសុំតែដូរមេបញ្ជាការរូបនេះចេញ។ រឿងលុយកាក់ និងអំពើអសីលធម៌ផ្សេងៗទៀតដូចយើងខ្ញុំរៀបរាប់ខាងលើទុកឲ្យ ថ្នាក់លើសម្រេចសំខាន់ពួកយើងខ្ញុំពិបាក រស់នៅជាមួយមេបញ្ជាការដែលព្រឹកជេរ ល្ងាចជេរបែបបនេះខ្លាំងណាស់ ។
សម្តេច ជាទីគោរពដូចបានជម្រាបជូន សម្តេចខាងលើ បើមានកំហុសខុសឆ្គង ត្រង់ណាយើងខ្ញុំសូមសម្តេចមេត្តាអភ័យទោសដល់យើងខ្ញុំទាំងអស់គ្នាផងដែលពួកយើងខ្ញុំពុំបានយកជូនសម្តេចជាផ្លូវការ (ព្រោះដើម្បីសុវត្ថិភាពពួកយើងខ្ញុំ) សូម សម្តេចមេត្តាអធ្យាស្រ័យដល់ពួកយើងខ្ញុំទាំងអស់គ្នាផង ។
សូមសម្តេចមេត្តាទទួលនូវការគោរព ស្រឡាញ់ពីយើងខ្ញុំស្មើជីវិត ពួកយើងខ្ញុំទាំងអស់គ្នាសុខចិត្តពលីជីវិតដើម្បីសម្តេច ស្ម័គ្រស្មោះចំពោះសម្តេច ជារៀងរហូត គ្មានថ្ងៃវៀចវេរ ៕ ហេង សូរិយា