ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែតុលា ឆ្នាំ២០១៦ លោក ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹងអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងមិត្តចិនគឺត្រូវបានពង្រឹង និងពង្រីកកាន់តែល្អរឹងមាំថែមទៀតនៅក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) មកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ ៕