ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកជែងបុកម៉ូតូស្របទិសគ្នារងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបើកបុកពីក្រោយស្របទិសគ្នាកាលពី វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិ ទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ម៉ី រត្ន័មុនី អាយ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក សាំយ៉ុង ពណ៌ ស ស្លាកលេខ ភ្នំពេញ ២C ៦៨៤១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏ជែងរថយន្តមួយគ្រឿងទៀត ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ សេរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១G ៨៤១១ បើកបរដោយឈ្មោះ ម៉ី រ័ត្នមន្នី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងមកពីមុខ ក៏បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួស បាក់ដៃខាងឆ្វេង និងបាក់ជើងខាងស្ដាំ ។ ក្រោយពីបង្កហេតុ អ្នកបើករថយន្តឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ។ ចំណែកអ្នករងរបួសត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយបញ្ចូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំងពីរបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។

សមត្ថកិច្ចអះអាងថា ករណីនេះបានកើតឡើងដោយសារមូលហេតុ អ្នកបើកបររថយន្តជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន

5 1 2 3 4


ចែករំលែក៖