ព័ត៌មានទាន់ហេតុការណ៍៖

តេង លក្ខិណា ចាកចេញពីចាកចេញពី M ក្រោយបរាជ័យអាជីពចម្រៀង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បី និងសម្រស់បាន កញ្ញា តេង លក្ខិណា បានបោះបង់ចោលអាជីពជាពិធីការិនីនៅទូរទ្សន៍ My TV អស់ជាងពីរឆ្នាំមកហើយ ក្រោយពីថៅកែស្រី នៃផលិតកម្មM លើកស្ទូយឲ្យឈោងចាប់អាជីពជាអ្នកចម្រៀង ។ ទោះជាយ៉ាងណា ដំណឹងចុងក្រោយនេះ ត្រូវបានគេលើកឡើងថា នាងបានសម្រេចចិត្តចាកចេញពីផលិតកម្មដោយស្ងប់ស្ងាត់បាត់ទៅហើយ ក្រោយពីបទចម្រៀងរបស់នាងហាក់មិនហក់លោតខ្លាំងនៅលើទីផ្សារ ។

ក្រោយបញ្ចប់អាជីពជាពិធីករ និងតារាសម្តែង ភ្លាម តេង លក្ខិណា ទទួលបានឱកាសចេញបទចម្រៀងថ្មីៗជាច្រើនបទបន្តបន្ទាប់ ដើម្បីវាយសន្ធប់ទីផ្សារបទចម្រៀង ។ ការមានឱកាសវាយសម្រុកទីផ្សាររហូត មានបទខ្លះត្រូវចេញទៅថតនៅក្រៅប្រទេស និងសម្រិតសម្រាំងបទល្អៗសម្រាប់នាង ព្រោះតែនាងមានទំនាក់ទំនងជិតដិតជាមួយនឹងថៅកែស្រីនៃផលិតកម្មនេះ ។ មិនមានបទចម្រៀងច្រើនទេ ដែលអាចទាញបេះដូងយុវវ័យឲ្យស្តាប់បាន ស្របពេលដែលការនិយមបទចម្រៀងរបស់ផលិតកម្មនេះ ហាក់ថមថយដែរនោះ បានធ្វើឲ្យតេង លក្ខិណា ហាក់នៅទ្រឹងកណ្តាលទី ពិបាកនឹងវាយសម្រុកទីផ្សារបានខ្លាំង ។

ប្រភពពីអ្នកសិល្បៈដែលស្និទ្ធិនឹងនាងបានលើកឡើងថា ម្ចាស់បទ“សុំឈឺតែមួយថ្ងៃបានហើយ”រូបនេះ បានសម្រេចចិត្តវេចបង្វិចចាកចេញពីផលិតកម្មនេះ បាត់ទៅហើយដែលថែមទាំងនាំប្អូនប្រុសនាងជាតារារួមដំបូលលោកតេង ឆេកូ ទៅជាមួយផងដែរ ។ ប្រភពបន្តថា ដោយសារមានការថ្នាំងថ្នាក់ទើសទាល់ចិត្តរឿងមួយចំនួនជាមួយផលិតកម្ម ទើបនឹងសម្រេចចិត្តចាកចេញពីផលិតកម្មនេះដោយមិនសោកស្តាយ ។ ទោះជាយ៉ាងណា នាងមិនបានជាប់កិច្ចសន្យាណាមួយជាមួយផលិតកម្មខាងលើដែរ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង និងតារាសម្តែងខាងលើបាននៅឡើយទេ ជុំវិញការចាក់ចេញរបស់នាងនៅពេលនេះ ខណៈដែលអ្នកគ្រប់គ្រងទៅទៅនៃផលិតកម្ម M ស្ទាក់ស្ទើរនៅមិនបញ្ជាក់អំពីដំណឹងនេះដែរ ។

ទោះជាយ៉ាងណា ប្រភពពីអ្នកជិតដិតដដែលលើកឡើងថា តេង លក្ខិណា កំពុងតែពិចារណាក្នុងការវិលត្រឡប់ទៅកាន់ការងារសម្តែង និងពិធីករវិញ ក្រោយនាងបរាជ័យក្នុងអាជីពចម្រៀង គឺស្រដៀងគ្នាទៅនឹងតារាចម្រៀង គៀត សុវណ្ណាឡាង ដែរ។

ប្រភពដដែលបញ្ជាក់ថា ដោយសារទឹកដមសំឡេងនាងនៅមានកម្រិត ទើបមិនអាចវាយលុកទីផ្សារបានខ្លាំងបើទោះបីជាមានការជួយជ្រោមជ្រែងពីផលិតកម្មក្តី ហើយ ដើមឆ្នាំក្រោយនាងអាចនឹងសម្រេចចិត្តវិលរកការងារចាស់ឡើងវិញ ក្រោយស្ងប់ស្ងាត់មួយដង្ហើមធំនោះ ៕ វឌ្ឍនា

dw


ចែករំលែក៖