ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តឡុង់គ្រឺស័ររេចង្កូតទៅបុកក្បាលរបាំងថ្មទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់តបានបើក រថយន្តតូយ៉ូតាឡុង់គ្រឺសរ័ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ ២I-៨៦៦៥ ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុកក្បាលរបាំងថ្ម បណ្ដោលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ ៕ ស រស្មី

fer dse ds


ចែករំលែក៖