ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈត្រូវម៉ូទ័រយោងសម្ភារការដ្ឋានសំណង់មួយកន្លែងបានដាច់ធ្លាក់មកចំលើក្បាល ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះចាន់ ខេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុ ។
សេចក្តីរាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំបាវស៊ីម៉ង់ត៍ ចងភ្ជាប់និងខ្សែម៉ូទរ័ដើម្បីយោងឡើងទៅជាន់ទី៣ រួចក៏មានកម្មករផ្សេងទៀតចុចម៉ូទ័រយោងឡើងបានត្រឹមជាន់ទី១ ក៏បាក់ដាច់ទឹកអន្សារធ្លាក់ម៉ូទ័រចុះមកត្រូវចំក្បាលជនរងគ្រោះធ្លាយខួរ បណ្តាលឲ្យស្លាប់ ភ្លាមនៅកន្លែងកើតហេតុ ។
ករណីនេះ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ តុលាការ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារបែកក្បាលធ្លាយខួរ ។
បច្ចុប្បន្ន សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕