ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានជំរុញ ឲ្យជ្ញាធរមូលដ្ឋានចូលរួមដោះ ស្រាយ រាល់ទុក្ខកង្វល់ របស់ប្រជាជននៅខណ្ឌសែនសុខ ដូចជាបញ្ហាគ្រឿងញៀន,បញ្ហាការការពារសន្ដិសុខសុវត្ថិភាពសាធារណៈ,បញ្ហាលូ , ផ្លូវដែលបានខួចខាតមិនមានការជួសជុល, និងបញ្ហាការផ្ដល់អត្ដសញ្ញាណប័ណ្ណថ្មីមានការយឺតយ៉ាវ ជាដើម លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី មន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធ សភា និងអធិការ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី ១២ តុលា ឆ្នំា២០១៦ នៅ សាលាខណ្ឌសែនសុខ ។
លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា៖ កន្លងមកនេះ នៅខណ្ឌសែនសុខ មានការអភិវឌ្ឍរីកចម្រើន យ៉ាងលឿន ទំាងផ្នែកហេដ្ឋារចនាសម្ពន័្ធ,សេដ្ឋកិច្ច,ពាណិជ្ជកម្ម, សង្គមកិច្ច , និងទទួលកំណើនប្រជាពលរដ្ឋមកស្នាក់នៅយ៉ាងច្រើនផងដែរ។ ដូច្នេះអាជ្ញាធរខណ្ឌ ,សង្កាត់ ក៍កំពុងខឹតខំចុះ ផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យបានយល់ និងចូលរួម អនុវត្ដអំពីគោលនយោបាយ របស់ រាជរដ្ឋាភិបាល ពិសេស គោលនយោបាយ ភូមិ ,ឃុំ មានសយវត្ថិភាព ។ លោកបន្ដថា បច្ចុប្បន្ននេះ បញ្ហាការការពារសន្តិសុខសណ្តាប់ធ្នាប់ ,បញ្ហាលូ, ផ្លូវក៍កំពុងត្រូវបានដោះស្រាយបណ្ដើរៗហើយដែរ ។ រីឯការ ផ្តល់ឯកសារគតិយុត្តិនានា ជូនប្រជាជននៅក្នុងខណ្ឌសែនសុខ ក៍កំពុងត្រូវបានជំរុញ ឲ្យប្រជាជនទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាសម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ខាងមុខនេះ បានដោយរលូន និងបានបន្ដចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨នេះផងដែរ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ អាជ្ញាធរមូលដ្ឋានត្រូវបន្ដចូលរួម រកដំណោះស្រាយ រាល់កង្វល់របស់ប្រជាជន ដូចជាការកង្វល់ អំពីការងារសន្តិសុខគ្រឿងញៀន បងតូច ,បងធំ, ចោលួច ,ចោឆក់ ,ចោប្លន់និងពេលយប់មានជនខិលខូចដើរគាស់ផ្ទះជាដើម ។ ត្រូវបង្កើនកម្លាំង នគរបាល នៅតាមប៉ុស្តិរដ្ឋបាល ឲ្យបានច្រើន និងត្រូវបង្កើនការការពារ សន្ដិសុខ សុវត្ថិភាពសាធារណៈ ឲ្យបានល្អតែបញ្ហាទំាងអស់នេះ ក៍ទាមទារឲ្យមានការចូលរួមចំណែកពី សំណាក់ ប្រជាការពារនៅតាមសង្កាត់ និងខណ្ឌ ផងដែរ ។ ក្រៅពីការងារ រៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធរ ត្រូវចូករួមបង្កើន រកដំណោះស្រាយបញ្ចៀសការលិចលង់ផ្ទះប្រជាជននៅសង្កាត់ នានា ដូចជានីសង្កាត់ក្រាំងធ្នង់ ដោយដាក់ប្រព័ន្ធលូ បង្ហូរទឹកភ្លៀងឲ្យបានទាន់ពេលវេលា និងធ្វើផ្លូវបេតុង នៅសង្កាត់សែនសុខឲ្យបានលឿនជាដើម ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ដោយមានការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណដើម្បីសមភាពការងារជូនប្រជាជន និងការអភិវឌ្ឍប្រកប ដោយតម្លាភាពវាទាមទាឲ្យមានការចូលរួមពី គ្រប់ស្ថាប័នពាក់ព័ន្ធ ទំាងអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋ ។ ការអភិវឌ្ឍ ត្រូវបានពន្លឿនតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋា ភិបាលឲ្យបានស៊ីជម្រៅ និងមានប្រសិទ្ធិភាព នៅក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញតាមរយៈការរៀបចំផែនការវិនិយោគនិងអភិវឌ្ឍន៏ប្រចាំឆ្នាំដែលទទួលបានផ្លែផ្កា។
ជាមួយគ្នានេះលោកស្រី ក៍បានកោតសរសើរ ដល់អាជ្ញាធរខណ្ឌសែនសុខ ដែលបាននិងកំពុងខិតខំ ការការពារសន្តិសុខជូនប្រជាជនក្នុងខណ្ឌ តាមរយៈភូមិ ឃុំ មានសុវត្ថិភាព ។ ក្នុងឳកាសនេះដែរ លោកស្រីក៍បាន អរគុណដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលដែល បានយកចិត្តទុក ដាក់ផ្តល់សេវាសុខាភិបាលជូនប្រជាជន ដែលជាការឆ្លើយតប ទាន់ពេលវេលាក្នុងការចូលរួម ថែទាំលើកកំពស់ សុខមាភាពជូនប្រជាជននៅខណ្ឌសែនសុខ ។ លោកស្រីក៍បានស្នើឲ្យមន្ត្រីមូលដ្ឋាន ត្រូវឆ្លើយតបជាមួយប្រជាពលរដ្ឋឲ្យបាលឿនរឿង ការដាក់លូរំដោះទឹកជំនន់ទឹកភ្លៀង នៅតាមភូមិមួយចំនួន បញ្ហានេះ គឺ ត្រូវមានការចូលរួមទទួលខុសត្រូវខ្ពស់ពី សាលារាជធានីភ្នំពេញ ជាអ្នកទទួកដោះស្រាយ ។
ជាមួយគ្នានោះដែរ លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការលើកទឹកចិត្ត ដល់អាជ្ញាធរ មូលដ្ឋានត្រូវបន្តធ្វើវេទិកាសាធារណៈ ជាមួយប្រជាជន ដើម្បីស្តាប់ទុក្ខកង្វល់និងរកដំណោះ ស្រាយឲ្យបានទាន់ពេលវេរលា និងទៀងទាត់ នៅមូលដ្ឋានខណ្ឌ សង្កាត់ មួយខែធ្វើវេទិការសាធារណៈនេះម្ដង ៕ សំរិត