ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ​ ស្នើដកទ័ពតាមបណ្តោយព្រំដែនកម្ពុជា លើកហេតុផលថាចំណាយច្រើន

ចែករំលែក៖

ថៃ៖ លោក ណាតាផុន ណាក់ផានិច (Nattaphon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦ថា ក្រសួងការពារជាតិថៃ​ បានស្នើឱ្យដកកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនថៃ-កម្ពុជាចេញពីតំបន់បន្តិចម្តងៗ លោកស្នើបែបនេះទៅកាន់ក្រុមប្រឹក្សាការពារជាតិថៃ ដោយលោកលើកហេតុផលថាដើម្បីកាត់បន្ថយការចំណាយ។

លោក ណាតាផុន ណាក់ផានិច​ បានបន្តទៀតថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្តើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ​ ក៏បានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ហើយចំណាយច្រើន ដោយលោកបានស្នើឱ្យដកកងទ័ពបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ៕ដោយ​៖តារា​


ចែករំលែក៖