ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៥និង០៣នាទី នៅចំណុចភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) មួយកើតឡើង ដែលបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ខ្មិត មៃ ភេទប្រុស អាយុ១៩ឆ្នាំ (ត្រូវជាកូនបង្កើត) រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើ សកម្មភាពយកកាំបិតខ្វែវកាប់ទៅលើម្តាយ ដែលមាន ឈ្មោះ មាស ស្រីយ៉ា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំខាងលេី បណ្តាលឲ្យរងរបួសដៃខាងឆ្វេង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគាស់ក្រឡ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខ្មិត មៃ ភេទ ប្រុស អាយុ១៩ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុ ខាងលើ ពិត ប្រាកដមែន ។ មូលហេតុដោយសារ ខឹងម្ដាយជេរស្ដី និងប្រេីប្រាស់ថ្នាំញៀន ។ វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវដងដែក ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច