ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយមបញ្ជាឱ្យបើកផ្លូវទឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកនៅជួរភ្នំឧិរ៉ាល់ ក្រុងច្បារមន ស្រុកថ្ពង ឧដុង្គ និងសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងបរិមាណទឹកពី ២០០ ទៅ៣០០មិល្លីម៉ែត្រ បានបង្កឱ្យមានជំនន់នៅភាគខាងជើងខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្រ្តស្រុកថ្ពង និងស្រុកឧដុង្គ ។

លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹកនិងឧតុនិយម បានបញ្ជាឱ្យ អ្នកបចេ្ចកទេស បើកផ្លូវទឹកពីរបន្ថែម ទៀត ដើម្បីបង្វែរទឹកជំនន់នេះមកផ្នែកខាងក្រោមតាម រយៈប្រឡាយមេរលាំងជ្រៃខាងជើង។ នេះបើតាមការ ឱ្យដឹងពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាងបានឱ្យដឹងទៀងថា ផ្លូវទឹកដែលឯកឧត្តមរដ្ឋមន្ត្រីឱ្យបើកនោះ រួមមាន ទី១ ទ្វារទឹកប្រឡាយ មេរលាំងជ្រៃខាងជើង ដែលនៅផ្នែកខាងក្រោមទំនប់បង្ហៀរ អូរក្រាំងអំបិល ដើម្បីបញ្ជូនទឹកទៅបែងចែក តាមប្រឡាយនានាក្នុងភូមិសាស្រ្តឃុំអំពិលសំ រោងលើ និងឃុំឆក់ឈើនាង រូចបន្តធ្លាក់តាមអូរធម្មជាតិឆ្ពោះ ទៅកាន់បឹងតាមោក រាជធានី ភ្នំពេញ និងទី២ ទ្វារទឹកប្រឡាយមេតាហោ ដើម្បីបញ្ជូនទឹកតាមប្រឡាយមេនេះ ទៅបែងចែក តាមប្រឡាយរងនានាក្នុងភូមិសាស្រ្តឃុំលំហាច ព្រៃពួច និងឃុំត្រាំម្កាក់ រួចបន្តធ្លាក់ទៅស្ទឹង ព្រែកត្នោត ។

លោក វ៉ី សំណាងបានបញ្ជាក់ថា បើគិតមកត្រឹមថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពទឹកជំនន់មិន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដោយសារយើងបានបង្វែរ ទឹកជំនន់នេះមកផ្នែកខាងក្រោម ទាន់ ពេលវេលា ។ ចំពោះវិធានការបង្ការនិងទឹកជំនន់នេះ លោក អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាម លោក ជាអាជ្ញាធរបានចាត់វិធានការ ចំពោះមន្ទីរពាក់ព័ន្ធ ក្នុងនោះមន្ទីរកសិកម្មត្រូវត្រៀម ស្រូវប្រភេទមិន ប្រកាន់រដូវទុកសម្រាប់ ចែកជូនប្រជាពលរដ្ឋដែលរងការខូចខាតស្រូវដោយទឹកលិច មន្ទីរសុខាភិបាលត្រូវ ត្រៀមថ្នាំ ពេទ្យជាប្រភេទជំងឺឆ្លងគ្រប់ប្រភេទដែលយើងមាន ក្នុងនោះត្រូវត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋ នៅតាមតំបន់ដែលទទួលរងទឹកលិចលង់។ ដោយឡែកមន្ទីរសាធារណការនិងដឹក ជញ្ជូនត្រូវតៀមគ្រឿងចក្រ គ្រប់ប្រភេទក្នុងការជួសជុលជាបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ហើយផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរត្រូវដោះស្រាយជូនប្រជាពលរដ្ឋមុនគេ ៕

dde ewe


ចែករំលែក៖