ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្រ្កាបក្រុមក្មេងទំនើង ៥នាក់ បង្ហោះម៉ូតូ នៅតាមទីសាធារណៈ បង្កអសន្តិសុខ និងការភ័យខ្លាច ដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦អនុវត្តបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការបង្ក្រាបករណីក្មេងទំនើង ០៥នាក់ បង្ហោះម៉ូតូ នៅតាមទីសាធារណៈ បង្កអសន្តិសុខ និងការភ័យខ្លាច ដល់ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅចំណុចភូមិ៤៤ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការ អប់រំ ណែនាំ និងធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាល មកធានាយកទៅលំនៅឋានវិញ រីឯវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឳ រយៈពេល ៣ខែ៕

 


ចែករំលែក៖