ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ គ្រូអាចារ្យ​ និងប្រជាពលរដ្ឋ​នាំគ្នា​រៃអង្គាសប្រាក់​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែស្រុក ស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវលំមួយខ្សែរខូចខាតស្ទើរទាំងស្រុង ត្រូវបានព្រះចៅអធិការវត្តពោធិ៍បន្ទាយ តាអាចារ្យ និងប្រជាពលរដ្ឋនាំគ្នារៃអង្គាសថវិកាពីស្បុរសជននានា យកមកជួសជុល ដែលសព្វថ្ងៃត្រូវបានខូចខាត ពិបាកធ្វើដំណើរ ហើយពុំទាន់ឃើញមានអាជ្ញាធរមកជួសជុលនោះទេ ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិ ជុប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងបានឲ្យដឹងថា តាំងចូលដល់នូវរដូវវស្សាឆ្នាំ២០១៦នេះ ផ្លូវលំមួយខ្សែចាប់ពីភូមិជុបទៅដល់ភូមិកណ្តៀងរាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ត្រូវបានខូចខាតស្ទើរទាំងស្រុង ហើយពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសពេលពួកគាត់ដឹកកសិផលរបស់ពួកគាត់យកមកកាន់ទីប្រជុំជនផ្សារប្រសូត្រ និងផ្សារវាលយន្តខេត្តស្វាយរៀង ។

ប្រភពខាងលើបានបន្តទៀតថា ដោយមើលឃើញផ្លូវពិបាកធ្វើដំណើរដូច្នេះទើបព្រះចៅអធិការវត្តពោធិ៍បន្ទាយបានដឹកនាំតាអាចារ្យប្រជាពលរដ្ឋជួសជុលដោយរៃអង្គាសបងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងក្រៅស្រុកផងបានថវិកាយកមកទិញ ថ្ម ខ្សាច់ ខ្សាច់ ដែលចំណាយអស់ថវិកា៦២៦៨០០០រៀលក្នុងការទិញ ហើយនៅខ្វះអ្នកលក់គ្រឿងសំណង់ចំនួន២១៦៨០០រៀលទៀត ។

ក្នុងនោះដែរ ព្រះចៅអធិការវត្តពោធិ៍បន្ទាយតាអាចារ្យ រួមនឹងប្រជាពលរដ្ឋសូមអំពាវនាវដល់សប្បុរសជនគ្រប់ទិសទីសូមរួមចំណែកជាថវិកាក្តី ជាសំភារះក្តី ដើម្បីជួសជុលផ្លូវមួយខ្សែនេះ ដែលកំពុងខូចខាតពិបាកធ្វើដំណើរខ្លាំង ជាពិសេសនាពេលខាងមុខ គឺដល់រដូវចូលរៀនហើយបើយើងមិនជួសជុលនោះទេ កូនចៅរបស់ប្រជាពលរដ្ឋក្នុងភូមិពិតជាពិបាកធ្វើដំណើរទៅរៀនខ្លាំងណាស់ ៕ យឹម សុថាន

abc-3 abc abc-1 abc-2


ចែករំលែក៖