ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦–កិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា និងលិខិតប្ដូរសារ ចំនួន៣១ ត្រូវបានចុះហត្ថលេខានារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Xi JinPing ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែលលោកដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ (ថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦)។
ឯកសារទាំងនោះរួមមាន៖ កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី, អនុស្សរណៈ យោគយល់គ្នា ស្តីពីការរៀបចំណុចផែនការកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ច សហប្រតិ- បត្តិការ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១, កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន១.២០០លានយ័ន, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍, កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការសន្យាផ្តល់ឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូជំហានទី២, កិច្ចព្រម ព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវជាតិលេខ៥១, អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិ- បត្តិការ លើវិស័យអធិការកិច្ច។ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ច អ្នកវិទ្យាសាស្ត្រ, កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា, លិខិតប្ដូរសារស្តីពីគម្រោងសាងសង់ អាគារពេទ្យមិត្តភាពកម្ពុជា-ចិន, ពិធីសារស្តីពីការលុបឥណទានឥតការប្រាក់, កិច្ចព្រមព្រៀងក្របខ័ណ្ ឌស្តីពីការសន្យាផ្តល់ឥណទាន សម្បទានជាប្រាក់យ័នចិន កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាឥណទានឥតការប្រាក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូ ជំហានទី២,កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការសន្យាផ្តល់ឥណទានជាប្រាក់យ័ន ចិនសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាឥណទានការប្រាក់សម្រាប់សាងសង់ ផ្លូវជាតិលេខ៥១,កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការសន្យាផ្តល់ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី២, អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់សិក្សាប្លង់មេស្តីពីផែនការ គម្រោង ធនធានទឹកនៅកម្ពុជា និងគម្រោងរៀបចំ និងគាំទ្រសម្ភារគម្រោងវិទ្យាស្ថានធនធានទឹក, លិខិត ប្តូរសារស្តីពីប្រព្រឹត្តកម្ម មិនជាប់ពន្ធចំនួន៩៧ភាគរយ នៃមុខទំនិញសរុប, ។
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សាហកម្មគន្លឹះ, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីដំណើរការកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ ព័ត៌មានចារកម្មពាក់ព័ន្ធលើវិស័យអនុវត្តន៍ច្បាប់សន្តិសុខ ផ្ទៃប្រទេស, កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង ការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស, កិច្ចព្រមព្រៀងសម្បទានសម្រាប់ ការអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, កិច្ចព្រមព្រៀង ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី២, កិច្ចព្រម ព្រៀងឥណទាន សម្បទានជាប្រាក់ យ័នចិន សម្រាប់គម្រោងសាងសង់ផ្លូវជាតិ លេខ៥១,កិច្ចព្រមព្រៀង ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី២,កិច្ចព្រមព្រៀងឥណទាន សម្បទានជាប្រាក់ដុល្លារអាម៉េរិកសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៥ និងទី៦ ។
កិច្ចសន្យាសាងសង់ផ្លូវជាតិលេខ១១ អ្នកលឿង ថ្នល់ទទឹង, អនុស្សរណៈយោគ យល់គ្នារវាងក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំអង្ករ ២សែនតោន ទៅប្រទេសចិន, កិច្ចសន្យាសាងសង់ នៃគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ ស្យុងខ្ពស់ ២៣០ KV ជំហានទី២, អនុស្សរណៈយោគយល់គ្នា ស្តីពីការវិនិយោគ និង អភិវឌ្ឍខ្សែបណ្តាញអគ្គិសនីជាតិ, កិច្ចព្រមព្រៀងពិធីសារសម្រាប់គម្រោងរោងចក្រ អគ្គិសនីដើរដោយធ្យូងថ្ម ៤៥០MV នៅក្រុងព្រះសីហនុនិង កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៤០០លានយ័ន។ ជាមួយនេះ សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រារព្ធ ពិធីសម្ពោធស្លាកឈ្មោះមជ្ឈមណ្ឌលវប្បធម៌ចិននាខណៈនេះផងដែរ ៕