ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុកលូបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកលូ​ វេលាម៉ោង៤និង១៤នាទីព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ងួន រ៉ុង ភេទប្រុស  អាយុ២៩ឆ្នាំ រងរបួសរលាត់លើផ្ទៃមុខ និងរយះកែងជើងខាងស្ដាំ  មានអាសយដ្ឋាននៅ  ភូមិក្រចាប់លើ ឃុំពាមមន្ចារ ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក​ Beat មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងល្បឿនលឿនសង្ស័យងងុយដេកក៏រេចង្កូតទៅបុកលូនៅចិញ្ចេីមផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖