ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បេីក​ឡាំប្រឺតាបុកគូទរថយន្ត Chevroletបន្តទៅបុកខឿនផ្លូវនិងរថយន្តឡិចស៉ីស570មួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីកឡាំប្រឺតាគេចពីរថយន្តមួយគ្រឿងទៅបុកគូទរថយន្ត ម៉ាក​ Chevrolet​ រួចបន្តទៅបុកខឿនផ្លូវខ្ទាតទៅបុករថយន្តឡិចស៉ីស570មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១និង២០នាទី​យប់​ ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​ សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បានបេីកឡាំប្រឺតា​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KJ-0704 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងទិសដៅពីត្បូងទៅជេីង​ លុះមកដល់ចំណុចកេីតហេតុក៏អកស៉ឺជាមួយរថយន្តមួយគ្រឿង​ ទេីបព្យាយាមទាញចង្កូតគេ​ ក៏ជ្រុលទៅបុក​រថយន្ត​ ម៉ាក​ Chevrolet ពាក់​ផ្លាក​លេខ​ រដ្ឋ​13​ 2-0855​ ហេីយបន្តជ្រុល​ទៅ​បុក​ខឿន​ ផ្លូវ​ តែមិនទាន់អស់ល្បឿន​ ក៏​ខ្ទាត​ទៅ​រថយន្ដ​ LEXUS LX570 បន្ថែម​ទៀត​ បណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយ​ពេល​កេីត​ហេតុភាគី​ខាង​រថយន្ដ​ទាំង​ពីរគ្រឿង​មិន​បាន​ទាមទារ​សំណង​ពី​ភាគី​ខាង​ឡាំប្រឺតានោះ​ទេ​ ដោយ​សុំ​យក​រថយន្ដ​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​ដេីម្បី​បញ្ចប់​រឿង​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖