ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បេីក​រថយន្ដ​ MG បុករះរ៉ឺម៉កអេតចាយ៣គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន៣គ្រឿងបានរងការខូចខាតខណៈកំពុងឈប់នៅចិញ្ចេីមផ្លូវត្រូវបានរថយន្តម៉ាកMG បេីកបុករះពេញទំហឹងសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២និង៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥១​ កែង​ផ្លូវ​១៨៤​ សង្កាត់​ផ្សារ​ថ្មី​ទី៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូសណ្តោងរ៉ឺម៉កចំនួន៤គ្រឿងបានបេីកមកឈប់នៅចិញ្ចេីមផ្លូវជាជូរ​ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកMG ពណ៌ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2CA-0004 បេីក​រ៉េ​ចង្កូត​បុក​រះ​ម៉ូតូ​ សណ្ដោង​រ៉ឺម៉ក​អេតចាយ​ចំនួន​៣គ្រឿង​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ តែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ដ​បាន​សងសំណង​ទៅ​ភាគី​ខាង​ម៉ូតូ​សណ្ដោង​រម៉ក​អេតចាយ​ទាំង​បី​ចំនួន​២០០ដុល្លារ​ដេីម្បី​បញ្ចប់​រឿង​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖