ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀស សឹកគ្រប់វេលា លោក ហ៊ុន ម៉ានី ផ្ដល់ការលើកទឹកចិត្ដក្នុងឱ កាសបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ លោក ហ៊ុន ម៉ានី បានចូលរួម ជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងលេងល្បែងប្រជាប្រិយ ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀស សឹកគ្រប់វេលា ក្នុងឱកាសនៃ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការលេង ល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគុំតន្រ្តីស្គរដៃ និងការសម្តែងទស្សនីយភាពសិល្បៈ  កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ។ 

     កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរុំជាច្រើនសរុប១២ទីតាំង ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាផង និងដើម្បីជួបសំណេះ សំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនជនភៀសសឹកផងដែរ ក្នុងឱកាសត្រៀមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ៕    ដោយ សំរិត


ចែករំលែក៖