ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តប៉ះម៉ូតូតិចតួចមិនព្រមឈប់ដោះស្រាយ បែរជាបង្កហិង្សាដាក់គ្នាទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការបើកបរខ្វះការយោគយល់ និងមិនគោរពច្បាប់ចរាចរណ៍ដូចគ្នា ធ្វើឲ្យបុរស២នាក់ កើតជាជម្លោះផ្អើលពេញផ្លូវ ព្រោះតែរឿងបើកបរប៉ះគ្នាតិចតួចហើយមិនព្រមដោះស្រាយតាមសន្តិវិធី ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយសាំងតេលា ផ្លូវសហព័ន្ឌរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុប លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង ម៉ាកកាមរី គូទស្វិត ពណ៌ប្រផេះ ពាក់ស្លាកលេខ គ៥០៦៦ ភព២ បើកបរដោយមន្រ្តីយោធាម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក៏ប៉េះនឹងម៉ូតូបណ្តាលឲ្យដួល ខណៈនោះភាគីខាងម៉ូតូបានហៅឲ្យអ្នកបើបររថយន្តចុះនិយាយគ្នា តែគាត់មិនបានចុះមកទេ បែរជាបន្ថែមល្បឿនទៅមុខ តែដោយសាររថយន្តបែកកង់ទើបទៅមុខលែងរួច ។ ប្រភពបន្តទៀតថា ពេលអ្នកបើកបរចុះមក ក៏កើតហិង្សាវាយតប់គ្នា ប៉ុន្តែមិនមានអ្នករបួសធ្ងន់ទេ ។

ប្រភពពីអ្នកបើកបររថយន្តជាមន្ត្រីយោធាបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមកដល់ចណុចខាងលើ ដោយជិតដល់ភ្លើងស្តុបខៀវ ទើបគាត់បន្តល្បឿនទៅមុខ ហើយក៏ប៉េះនឹងម៉ូតូបណ្តាលឲ្យដួល ប៉ុន្តែដោយសារតែបុរសជាអ្នកជិះម៉ូតូចង្អុលមុខ និងវាយក្បាលរថយន្តគាត់ ទើបគាត់ខឹងបែបនេះ ។

តាមការរៀបរាប់ពីអ្នកជិះម៉ូតូវិញបានប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីកន្លែងធ្វើការ ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវហើយ ស្រាប់តែរថយន្តខាងលើមកបុកម៉ូតូគាត់តែម្តង ហើយអ្នកបើកបរមិនព្រមឈប់ដោះស្រាយទេ ថែមទាំងបើករត់ទៀត តែដោយសាររថយន្តបែកកង់ ទើបទៅមុខលែងរួច មិនតែប៉ុណ្ណោះអ្នកបើកបររថយន្តជាមន្ត្រីយោធានោះចុះមករកវាយខ្លួនទៀត ។

ក្រោយកើតហេតុ ភាគីទាំងពីរបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមក និងយករថយន្ត និងម៉ូតូទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

aes-4 aes aes-1 aes-2 aes-3


ចែករំលែក៖