ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៧ឆ្នាំត្រូវបានជនមិនស្គាល់មុខរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមន៍ម្នាក់ បានដើរទៅបេះផ្លែសៅម៉ៅ នៅក្នុងព្រៃ ក៏ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់ទាំងខ្លួនអាក្រាតកាយ ហើយបានមករាយការណ៍ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យ ។

ហេតុការភ្ញាក់ផ្អើលនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃសហគមន៍ ភូមិស្រែធ្នង ឃុំដំដែក ស្រុកសុទ្រនិគម ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលពត័មានកម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យសាកសព និងធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជនមិនស្គាលមុខរំលោភ ហើយសម្លាប់ដោយយកអាវរឹតករ ជនរងគ្រោះមានឈ្មោះ ស៊ីវ សុធារី ហៅក្រិល អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាលមុខរំលោភ ហើយសម្លាប់ សាកសពមានសភាពហើម និងក្លឹនស្អុយបន្តិច ។

តាមការរៀបរាប់ពីក្រុមគ្រួសារបានឲ្យដឹងថា កូនស្រីគាត់បានបាត់ពីផ្ទះនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយមិនដឹងមូលហេតុ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក៏បានទទួលដំណឹងថា កូនរបស់គាត់ត្រូវបានជនមិនស្គាល់មុខសម្លាប់។

បន្ទាប់ពីបានធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ ត្រូវបានលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ចាត់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលពាក់ព័ន្ធចុះស្រាវជ្រាវ ដើម្បីឈានទៅឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី

3 1 2


ចែករំលែក៖