ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបការជួញដូរគ្រឿងនៅពោធិ៍សាត់ឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ដឹនាំកម្លាំង រួមមានកម្លាំងនគរបាលអធិការដ្ឋានក្រុងពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះបង្រ្កាបការជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនមុខសញ្ញាស្រីប្រុសចំនួន០២នាក់ រួមទាំងវត្ថុតាងនិងសម្ភារ។

ការបង្ក្រាបនេះអនុវត្តន៍ឡើងកាលពីវេលាម៉ោង១២និង៣៩នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់លេខ ២០៥ ក្នុងសណ្ឋាគារវិមានទិព្វ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វេរសេនីយ៍ត្រី យិន ស៊ាងហៃ អធិរងក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងនោះកម្លាំងអនុវត្តន៍ឃាត់ខ្លួនជនស្រី ប្រុស សង្សារនឹងគ្នា២នាក់ ទី១-ឈ្មោះ ម៉ុល គឹមសេង ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ទី២-ឈ្មោះ សៅ ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

លោកអធិការរងក្រុងបន្តថា ក្នុងកិច្ចការបង្រ្កាបខាងលើនេះដែរ កម្លាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាទម្ងន់ ១១,០៦ ក្រាម ថង់សម្រាប់ច្រកគ្រឿងញៀន,ដបទុយយោសម្រាប់ប្រើប្រាស់គ្រឿងញៀន,ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ ។

លោក វេរសេនីយ៍ត្រីបន្តទៀតថា ចំពោះជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង និងសម្ភារ កំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រួចបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ៕ ប៉ឹម ពិន

sart-2 sart sart-1


ចែករំលែក៖