ភ្នំពេញ ៖ ស្ថិតនៅក្រោមកំដៅថ្ងៃនិង មានទឹកមុខរីករាយរវាងអភិបាលខណ្ឌ ឫស្សីកែវ នឹងបងប្អូនកម្មករ កម្មការិនីដែល ឈប់សម្រាកពីការងារក្នុងចុងសប្តាហ៍មានការស្និទ្ធស្នាលដូចជាបងប្អូនបង្កើត។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ លោកជា ពិសី អភិបាលខណ្ឌឫស្សី កែវនិងភរិយាព្រមជាមួយនឹងក្រុមយុវជន មន្ត្រីក្រោមឱវាទជាច្រើនរូបបាននាំយក អំណោយរបស់អនុសាខាកាកបាទក្រហម ខណ្ឌឫស្សីចែកជូនដល់ដៃបងប្អូនកម្មករ កម្មការិនីចំនួន១១២នាក់នៅក្នុងសង្កាត់ គីឡូម៉ែត្រ ដោយក្នុងនោះ១គ្រួសារទទួល បានឃីតមួយកញ្ចប់ មានអង្ករ មី ទឹកត្រី ទឹកសីុអីុវ ស្ករស និងតែផងដែរ។
លោកជា ពិសី បានធ្វើការសំណេះ សំណាលនិងសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីនិងបានណែនាំឲ្យពួកគាត់ទៅ ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បី បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នាលោកក៏បានលើកឡើងដែរ ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេ ជោ នាយករដ្ឋមន្រ្តីដែលតែងតែគិតគូរដល់ បងប្អូន និងសុខទុក្ខជានិច្ចដោយក្នុងនោះ បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធក្រោមឱវាទចុះ ពិនិត្យមើលពីការតប្រព័ន្ធភ្លើងទឹកនៅ បន្ទប់ជួលដើម្បីកាត់បន្ថយការចំណាយ របស់បងប្អូន ហើយថ្មីៗកន្លងមកនេះបង ប្អូនកម្មករ កម្មការិនីអាចមានប្រាក់បៀវត្សរ៍កើនឡើងបន្ថែមទៀតនិងកុំជឿតាមការញុះញង់របស់ជនមួយក្រុមដែលតែងតែ សន្យាខ្យល់ប៉ុណ្ណោះ។
ជារៀងរាល់ចុងសប្តាហ៍ក្នុងនាមលោក ជាអភិបាលខណ្ឌឫស្សីកែវនិងក្រុមការងារ តែងតែចុះសួរនាំបងប្អូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាននិងនាំយកអំណោយផ្តល់ជូន ដែលជួបការលំបាកហើយក្នុងនោះអំណោយ ទាំងនេះបានមកពីសប្បុរសជននិងព្រះ សង្ឃផងដែរ ៕ អរុណរះ