ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! គ្រូពេទ្យចាក់ថ្នាំអ្នកជំងឺស្លាប់នៅថ្មពួក បញ្ចប់រឿងត្រឹមលុយ១៦ម៉ឺនបាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួន ក្រោយពីគ្រូពេទ្យចាក់ថ្នាំជាលើកទី២ជូននាង ។ ក្រោយពេលកើតហេតុ គ្រូពេទ្យបានយកប្រាក់១៦ម៉ឺនបាត(លុយសៀម)ទៅទូទាត់ជាមួយគ្រួសារសពដើម្បីបញ្ចប់រឿង។

ករណីនេះកើតមាឡើងនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលស្ត្រីរងគ្រោះ និងប្តីបានយកកូនដែលមានអាយុ៤ខែ មកពីព្យាបាលនៅឯខេត្តសៀមរាប ហើយបានត្រឡប់មកផ្ទះវិញ ក្នុងភូមិឃុំខាងលើអស់កម្លាំង ទើបរត់ទៅហៅពេទ្យឲ្យមកចាក់ថ្នាំ ដូចហៅមកសម្លាប់អីចឹង។

ទៀតហើយ! គ្រូពេទ្យចាក់ថ្នាំអ្នកជំងឺស្លាប់នៅថ្មពួក បញ្ចប់រឿងត្រឹម១៦ម៉ឺនបាតបងស្រីជនរងគ្រោះឈ្មោះ ឡេត ម៉ៅ អាយុ៤២ឆ្នាំ ប្រាប់ថាប្អូនស្រីដែលស្លាប់នោះ មានឈ្មោះ ឡេត សាមឿយ អាយុ២២ឆ្នាំ នាងមានប្តីឈ្មោះ ទីត ទឿយ មានមុខរបរជាកសិករ អ្នកទាំងពីរ រៀបការជាមួយគ្នាយូរឆ្មាំមានកូនមួយទុកជាចំណងដៃអាពាហ៍ពិពាហ៍ ។
ប្រភពបញ្ជាក់ថា ពេលមកពីសៀមរាប មិនស្រួលខ្លួន ក៏ឲ្យបងស្រីទៅហៅពេទ្យមកចាក់ថ្នាំ ឯជនបង្កដែលជាពេទ្យ នោះ មានគ្លីនិករបស់ខ្លួន ដែលមានយីហោឈ្មោះ មន្ទីរពេទ្យសម្ភពមានសុខ ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើនោះ ហើយគ្រូពេទ្យនោះមានឈ្មោះ ធឿម ធុង ភេទប្រុស ដែលជាជនដៃដល់ចាក់ថ្នាំបណ្តាលឲ្យស្លាប់នោះ ។

ប្រភពបានបន្តទៀតថា នៅពេលពេទ្យមកដល់ផ្ទះរបស់គាត់ភ្លាម ជនរងគ្រោះបានសុំឲ្យពេទ្យចាក់ថ្នាំអោយខ្លួនមុនគេ ដោយសារមានអការៈ អស់កម្លាំងហេវហត់ខ្លាំងពេក ហើយចាំបន្តទៅចាក់អោយប្តីរបស់នាងជាក្រោយ ពេលគ្រូពេទ្យចាក់ឲ្យនាងបានម្តងរួចហើយ បែរជានាងមានអាការៈ ឈឺពោះ និងឈឺក្បាលកាន់តែធ្ងន់ទៅៗ ពេលចាក់រួច ពេទ្យក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្នុងចន្លោះម៉ោង ១២ និង១០នាទី ក្នុងខែ ឆ្នាំដដែល លុះដល់ម៉ោង៥ ៤០នាទីល្ងាច ក្នុងថ្ងៃដដែល ពេទ្យខាងលើនោះក៏បានមកចាក់ឲ្យប្អូនស្រីរបស់គាត់ម្តងទៀត ពេលចាក់មិនទាន់ចប់ផង ស្រាប់តែនាងបែកពពុះមាត់ដកចង្ការមាន់ដាច់ខ្យល់តែម្តង ។

ក្រុមគ្រួសារដដែលបញ្ជាក់ទៀតថា គាត់បានឃើញគ្រូពេទ្យនោះយកថ្នាំចេញពីកាបូបរួចចាក់ឲ្យប្អូនរបស់គាត់តែម្តង មិនដឹងថា ថ្នាំនោះជាប្រភេទថ្នាំអ្វីឡើយ ។
គ្រួសាររងគ្រោះបញ្ជាក់ថា: ក្រោយពេលធ្វើបុណ្យសពរួច គាត់បានដាក់ពាក្យបណ្ដឹងទាមទារជំងឺចិត្តចំនួន២០ម៉ឺនបាត ហើយខាងគ្រូរពេទ្យបានសម្របសម្រួលឲ្យត្រឹមតែ១៦ម៉ឺនបាត ប៉ុណ្ណោះ ដោយបានបញ្ចប់នៅអធិការដ្ឋានស្រុកថ្មពួកតែម្តង ។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែរំលឹកម្តងហើយម្តងទៀត ដោយមិនអនុញ្ញាតឲ្យមាន គ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ ដោយគ្មានវិជ្ជាជីវៈ បង្កឲ្យមនុស្សស្លាប់នោះឡើយ តែបើមានមែននោះ គឺគួរតែក្រសួងសុខាភិបាលចាត់ការទៅតាមនិតិវិធីច្បាប់ដោយខានមិនបានឡើយ ។
លោក កែវ សុភត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រឿងនេះគឺលោកបានដឹងហើយ តែមិនទាន់មានរបាយការណ៍មកដល់ដៃលោកឡើយ ចំពោះបុគ្គលដែលជាពេទ្យដើរចាក់ថ្នាំបង្កឲ្យមនុស្សស្លាប់នោះគឺ លោកបានរៀបចំគណៈកម្មការសម្រាប់ចុះត្រួតពិនិត្យលើករណីនេះហើយ ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោកគ្រួពេទ្យ ធឿម ធុង មិនអាចសុំការបកស្រាយបានឡើយនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដោយទូរស័ព្ទចុចចូលលើកទីមួយគ្មានអ្នកទទួលចុចលើកទី ប្រព័ន្ធទូរស័ព្ទបានបិទគ្មានការទំនាក់ទំនងបាន ។

ទាក់ទិននឹងបញ្ហាខាងលើនោះ អ្នកភូមិជាច្រើនកំពុងរង់ចាំមើលថា តើ លោកប្រធានមន្ទីរនិងសមត្ថកិច្ចចាត់
ការគ្រូពេទ្យខាងលើបានដែរ ឬយ៉ាងណា? ៕ វណ្ណា

dw rr

ស្ត្រីរងគ្រោះ និងស្វាមី

ស្ត្រីរងគ្រោះ និងស្វាមី


ចែករំលែក៖