ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងវេរលុយ យីហោ AMKជាកន្លែងកត់កន្ទុយលេខដុសស្លែ ត្រូវសមត្ថកិច្ចបង្ក្រាប ឃាត់មនុស្សប្រុស ស្រី៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខដុះស្លែជ្រកក្រោម ទីតាំងវេលុយ យីហោ AMK ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់មនុស្សប្រុស ស្រី៦នាក់ ក្នុងនោះមានអ្នកកត់ម្នាក់ កូនកញ្ច្រែងម្នាក់(អ្នកទទួលកត់បន្ត)និងអ្នកចូលចាក់ចំនួន៤នាក់ និងដកហូត វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង១៥ ថ្ងៃទី១៦ ខែតុលា ឆ្នា២០១៦ស្ថិតនៅ ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិកានគរបាលខណ្ឌសែនសុខដោយមាន ការសម្របសម្រួលពីលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង ។

មេកន្ទុយលេខត្រូវឃាត់ខ្លួនទី១ មានឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ កាត់ដេរ រស់នៅ ផ្ទះកើតហេតុខាងលើ ។ ទី២មានឈ្មោះ លី ថារី ភេទស្រី អាយុ ៣២ឆ្នាំ ជាអ្នកទទួលកត់បន្ត ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាមទី៣មានឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៤មានឈ្មោះ សេង សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខ និងក្មេងស្រី២នាក់ទៀត ត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះជាអនិតិជន(មិនទាន់គ្រាប់អាយុ) ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងនោះដកហូតបាន វត្ថុតាង មានម៉ាស៊ីនព្រីន២គ្រឿង ម៉ូតូចំនួន៦គ្រឿង និងកន្ទុយសន្លឹកឆ្នោត ជាច្រើនទៀត លុយខ្មែរជាង១លានរៀលនិងលុយដុល្លាមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖