ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបេីកបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅកន្លែងកេីតហេតុចំណែកស្ត្រីម្នាក់​ទៀតបានរងរបួស​ធ្ងន់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ភ្លាមៗ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA DREAM ឌុបគ្នាត្រូវបានរថយន្តដឹកទឹកកកបេីកបុកពីក្រោយអូខជាច្រេីនម៉ែត្រ។ 

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៤និង៥៥នាទី​ទៀប​ភ្លឺ​ត្រូវ​និង​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​ស្វាយ​ប៉ា​ក ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1HJ-4644 ឌុបគ្នាជាមួយស្រីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៥​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមាន​រថយន្ត​ ដឹក​ទឹក​កក​ មួយគ្រឿង​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2AK-5241 បានបេីក​រ៉េចង្កូត​ទៅបុក​ពី​ក្រោយ​ហេីយ​កិនពី​លេី​អូសជាច្រើនម៉ែត្រ​  បណ្តាលឱ្យស្លាប់បុរសម្នាក់របួសស្ត្រីម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍​ដើម្បីសួរនាំបន្ត។

ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ បានចុះ​មក​ដល់ធ្វេី​ការ​វាស់​វែង​យក​ម៉ូតូ​និងរថយន្ត​ទៅរក្សា​ទុក​។ ចំណែក​ឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឱ្យសាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖