ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបជនសង្ស័យ០៦នាក់ មុខសញ្ញាលួចម៉ូតូ, ឆក់ទូរស័ព្ទ និងទទួលផលចោរកម្មនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០០:០៥នាទី រំលងអធ្រាតលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ,លោក  វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និង លោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង  នាយការិយាល័យបានដឹកនាំ កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ។

ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស .លួចម៉ូតូ, ឆក់ទូរស័ព្ទ និងទទួលផលចោរកម្មក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។

ក្នុងនោះ ឃាត់បានជនសង្ស័យចំនួន០៣នាក់នៅត្រង់ផ្លូវ៣០ម៉ែត្រ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទាប់មកនៅវេលាម៉ោង ០១:២០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត ត្រង់ចំណុចផ្លូវ១៧១ កែងផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករារាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង០៣:០៥នាទីទាបភ្លឺ កម្លាំងជំនាញបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត ត្រង់ចំណុចផ្លូវលេខ១៧០ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ),លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យខាងលើមានឈ្មោះ : 

១/- ឈ្មោះ សុះ មហាម៉ាត់ ហៅ ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។

២/- ឈ្មោះ អៀម សុខកែវ ហៅ តែវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។

៣/- ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។

៤/- ឈ្មោះ សុខ សេង ហៅ សេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

៥/- ឈ្មោះ យី សុធា ហៅ ធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតខ្មែរ។

៦/- ឈ្មោះ លី គឹមហួត ហៅ ហួត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន : 

១/-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347។

២/ -ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204។

៣/- ម៉ូតូម៉ាក Suzuki Nex ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


ចែករំលែក៖