ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ប្រតិភូនាវាយុវជនកម្ពុជា ដែលដឹកនាំដោយលោក ស៊ាន សុលក្ខណ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក ស៊ាន សុលក្ខណ៍ បានគោរពជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា ប្រតិភូនាវាកម្ពុជាដែលនឹងត្រូវ ចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣មានយុវជនចំនួន ២៩នាក់។ ប្រតិភូយុវជនកម្ពុជា និងធ្វើដំណើររយៈពេល៥២ថ្ងៃចាប់តំាងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី ១៥ ឆ្នូឆ្នាំ ២០១៦។ កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងការបង្កើតមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាង យុវជនអាស៊ាន និងយុវជនជប៉ុន, លើកកំពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ, ពង្រីក ទស្សនៈទាននានារបស់យុវជនលើកិច្ចតំបន់និងពិភពលោក។ តាមរយៈកម្មវិធីនេះតាមរយៈកម្មវិធីនេះ យុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងភាពជា អ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សង្គម។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ ប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធីជាច្រើនឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រលប់ទៅបញ្ចាប់កម្មវិធីវិញនៅ ប្រទេសជប៉ុន។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសំដែងការអបអរសារទរ និងមោទនភាពចំពោះយុវជនកម្ពុជា ដែលបានសម្រេចជ្រើសរើសនិងការចូលរួមរបស់យុវជន ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ សម្តេច តេជោ បានជម្រាបជូនប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ានរួមមាន ទី១ ដោយសារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង,ទី២ ស្មារតីសហគមន៍មានន័យថា សមាជិកអាស៊ានទំាងអស់មាន ភាពស្នើភាព និងស្មើសិទ្ឋ ទី៣ការជំរុញកំណើនសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសមាគមអាស៊ាននេះ និងចំនុចទី៤ ដែលជាកត្តាសំខាន់គឺច្រកការទូតរបស់ កម្ពុជាយើងទៅកាន់បរទេស។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៍បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា ត្រូវកសាងស្នាដៃជាយុវជនគំរូដើម្បីកិត្តិយស និងកេរ្ត៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេសត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុនផងដែរ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1126588464056316/” width=”600″ height=”400″ onlyvideo=”1″]