ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនព្រមមករួមរស់វិញ ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានផឹកថ្នាំបាញ់ស្មៅជិតកន្លះលីត្របណ្តាលឲ្យបែកពពុះមាត់ស្លាប់យ៉ាងរន្ធត់ ក្រោយពីតូចចិត្តសុំប្រពន្ធមករួមរស់ជាថ្មីវិញ តែប្រពន្ធមិនព្រម ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ យ៉ា វន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករចាំចម្ការឲ្យគេ រីឯប្រពន្ធឈ្មោះ ម៉ៅ រ៉េន អាយុ៤៨ឆ្នាំ
មុខរបរធ្វើការនៅហាងសួនរីករាយ ក្រុងប៉ៃលិន ។ ប្តីប្រព័ន្ធនេះ មានកូនប្រុសម្នាក់អាយុ៤ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រួសារនេះ បានលែងលះគ្នា៧ខែកន្លងមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ បុរសជាប្តីបានសុំឲ្យប្រពន្ធមករួមរស់ជាមួយគ្នាដូចគ្រាដើមឡើងវិញ តែប្រពន្ធមិនព្រម ទើបធ្វើឲ្យបុរសរងគ្រោះខឹងចិត្តក៏ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ៕ ស សារ៉េត

4 1 2 3


ចែករំលែក៖