ភ្នំពេញ៖ លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល រួមទាំងកម្លាំងអាវុធហត្ថបានកម្ទេចទូហ្គេមបាញ់ត្រី ដែលកម្លាំងគណៈបញ្ជាការឯកភាពបង្ក្រាបជាបន្តបន្ទាបនៅក្នុងមូលដ្ឋាន ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ នៅដីឡូត៍មួយកន្លែង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ហែម ដារិទ្ធ បានឲ្យដឹងថា ទូហ្គេមដែលកម្ទេចនោះមានចំនួន១៧ទូ ដែលលោកឃឹម ស៊ុនសូដា អភិបាលរង ដឹកនាំកម្លាំងចុះបង្ក្រាបជាបន្តបន្ទាប់ និងនៅកន្លែងផ្សេងគ្នា ។
លោកបានបន្តថា ហ្គេមបាញ់ត្រីកំពុងតែពង្វក់ស្មារតីក្មេងៗ និងធ្វើឲ្យសិស្សានុសិស្សមួយចំនួនគេចសាលាមិនចូលរៀង ៕ សុខាសែនជ័យ