ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានខ្យល់គរស្លាប់បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានខ្យល់គរស្លាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរទាំងយប់រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅផ្ទះជួលបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ខៀវ យ៉ត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើត គាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកមោងឫ្សី ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ កែវ សាវិន អាយុ៤១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិក្រាំងស្វាយ ឃុំធម្មអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះរួមជាមួយប្រពន្ធ ស្នាក់នៅផ្ទះជួលលេខ៣ ជាន់ទី១ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីភរិយាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ កាលពីព្រលប់ថ្ងៃទី១៧ ខែតុលា ជនរងគ្រោះក្រោយពីហូបបាយជុំគ្នាជាមួយប្រពន្ធហើយ ចូលសម្រាលដូចសព្វដង រហូតដល់ វេលាម៉ោងខាងលើ ជនរងគ្រោះប្រាប់ថា មានអាការៈថប់ៗដង្ហើម ឲ្យកោសខ្យល់អាការៈកាន់តែធ្ងន់ទៅៗ ទើបស្រែកហៅអ្នកជិតខាងឲ្យជួយ ទ្រាំងហៅរកម៉ូតូកង់បី មកបម្រុងដឹកជនរងគ្រោះទៅពេទ្យ ស្រាប់តែប្តីដាច់ខ្យល់ស្លាប់ ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅនគរបាល មូលដ្ឋាន ជំនាញ ឲ្យមកជួយពិនិត្យមើល ដើម្បីនឹងដឹកសាកសពយកទៅស្រុកកំណើត តែមិនទាន់ឃើញសមត្ថកិច្ចចុះមកពិនិត្យមើលទាំងយប់នោះឡើយលុះ ព្រឹកឡើង ទើបចុះទៅពិនិត្យ ។

ក្រោយពីនគរបាលមូលដ្ឋាន នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យ និងកោសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយជំងឺខ្យល់គរពិតប្រាកដមែន ហើយប្រគល់សាកសពទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ឯស្រុកកំណើត តាមប្រពៃណី ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖