ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវ២ក្រុមដេញវាយគ្នាទាំងយប់ ផ្អើលអស់សមត្ថកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម មិនដឹងថា ដេញវាយគ្នាតាំងពីកន្លែងណាមកទេ ដោយជនរងគ្រោះជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ និងជនបង្កមានគ្នា៩នាក់ ជិះម៉ូតូ៤គ្រឿង បានដេញវាយគ្នាទាំងយប់ ក៏ត្រូវសមត្ថកិច្ចបានផ្ទុះអាវុធ ធ្វើឲ្យជនបង្ក និងជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនអស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីរ៉េត នៅចំណុចកន្លែងលក់បន្លែផ្សារដើមគ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចកំពុងតែល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់ចណុចកើតហេតុខាងលើ ក៏បានប្រទះឃើញយុវជន២ក្រុម មិនដឹងថា ដេញវាយគ្នាតាំងពីកន្លែងណាមកទេ ដោយជនបង្កមានគ្នា៩ទៅ១០នាក់ ជិះម៉ូតូ៤គ្រឿង ដោយនៅក្នុងដៃខ្លះ ប្រដាប់ដោយដុំថ្ម និងខ្សែក្រវាត់ បានដេញវាយជនមួយក្រុមទៀត មានគ្នា៤នាក់ ជិះម៉ូតូម៉ាក Nex ពណ៌ស មិនចាំស្លាកលេខ ។ លុះដេញមកដល់មុខពេទ្យរុស្ស៊ីបណ្តាលឲ្យក្រុមដែលមានគ្នា៤នាក់ ដួលម៉ូតូ ហើយ ក៏ត្រូវក្រុមជនបង្កដែលមានគ្នា៩ទៅ១០បាននាំគ្នាព្រួតវាយ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃើញដូច្នេះ ក៏បានដកកាំភ្លើងបាញ់គំរាមធ្វើឲ្យជនបង្ក និងជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនអស់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានល្បាតបន្តទៀត ខណៈមកដល់ផ្សារបន្លែនៅម្ដុំផ្សារដើមគ សមត្ថកិច្ចដោយមានការសង្ស័យយុវជន៣នាក់ ជិះម៉ូតូ Zoomer-X ក៏បានផ្ទុះអាវុធរួចឃាត់ខ្លួនបានយុវជនម្នាក់ឈ្មោះ ចាន់ គ្រឹះស្នា អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ ម៉ូតូ១គ្រឿង និងខ្សែក្រវាត់ដាច់ក្បាល១ផងដែរ ចំណែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ យុវជនខាងលើត្រូវសមត្ថកិច្ចបានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទំនប់ទឹក រួចសាកសួរ តែយុវជនខាងលើបានប្រកែកថា រូបខ្លួនអត់ដឹងរឿងអីទេ គ្រាន់តែជិះដើរលេងទេ ក្រោយមក នគរបាលទំនប់ទឹក បានអប់រំណែនាំ និងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញផងដែល ៕ ស រស្មី

image1


ចែករំលែក៖