ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញ១គ្រឿងបើកបុកគម្របលូសង្ស័យអ្នកបើកបរងងុយដេក

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកទំនិញ១គ្រឿង បើកទៅបុកគម្របលូធ្វើឲ្យខូចខាត សង្ស័យអ្នកបើកបរងងុយដេក តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុប២៤ម៉ោង ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A.៣៧១២ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានរេចង្កូតមកខាងស្តាំដៃ បុកនឹងគម្របលូធ្វើឲ្យខូតខាត ហើយរថយន្តបែកកង់ទៅមុខលែងរួច តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌចុះមកត្រួតពិនិត្យហើយយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

ase-3 ase ase-1 ase-2


ចែករំលែក៖