ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ បានស្នើឲ្យអ្នកនយោបាយមួយចំនួនបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ឲ្យបានច្បាស់លាស់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង សុន្ទរកថារំលឹកខួបលើកទី២០នៃសមា ហរណកម្មកម្លាំងកម្ពុជាប្រជាធិបតេយ្យនៅទូទាំងប្រទេស (២២ តុលា ១៩៩៦-២២ តុលា ២០១៦) កាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពិធីជួប សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តប៉ៃលិនថា ប្រសិន បើគ្មានការចរចា២ ធ្នូ ១៩៨៧ ពីអតីតព្រះ មហាក្សត្រ និងសម្តេច ហ៊ុន សែន ផ្ទាល់ទេ ពិតជាគ្មានការកិច្ចព្រមព្រៀង២៣ តុលា នោះឡើយ ។ សម្តេចតេជោបន្តថា បើគ្មាន នយោបាយឈ្នះ=ឈ្នះដាក់ចេញទេក៏គ្មានសុខសន្តិភាពដូចបច្ចុប្បន្ននេះដែរ ។
សម្តេចបានលើកឡើងទៀតថា សូមអ្នក នយោបាយបកស្រាយបញ្ហានេះឲ្យបាន ច្បាស់លាស់។ ខ្លឹមសារនោះបានក្លាយជា រដ្ឋធម្មនុញ្ញកម្ពុជារួចហើយ ។ សម្តេច តេជោបន្តថា អ៊ុនតាក់បានដកចេញពីកម្ពុជា ហើយបានបន្សល់ទុកឲ្យកម្ពុជាមានសង្គ្រាម ជាបន្តបន្ទាប់ អ្នកជំនាន់ថ្មីត្រូវស្រាយចំណង អ្នកជំនាន់ចាស់បានបន្សល់ទុក ។ យើង ពេញចិត្តធ្វើការងារនេះប្រែក្លាយពីសង្គ្រាមមកសន្តិភាព ។
នៅរាជធានីភ្នំពេញដោយមានការចូលរួមពីស្ថានទូតបារាំងកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រារព្ធពិធីខួបលើកទី២៥នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (១៩៩១-២០១៦) ក្រោមប្រធាន បទ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងសន្តិ ភាពនៅកម្ពុជា ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបាន បង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រសម្ដេចព្រះបាទ នរោត្តម សីហនុ, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀតដោយមានការ គាំទ្រពីបណ្តាប្រទេសជាមិត្ត ពិសេសប្រទេស បារាំង និងឥណ្ឌូនេស៊ីដើម្បីចុះកិច្ចព្រម ព្រៀងបទឈប់បាញ់រវាងខ្មែរនឹងខ្មែរ ហើយ នាំមកនូវការបោះឆ្នោតតាមបែបសេរីពហុបក្ស ។
ក្នុងរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៦ ពីខេត្តប៉ៃលិន សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បើសិន ជាគ្មានការចរចារវាងសីហនុ-ហ៊ុន សែន ជាមុនទេនោះក៏គ្មានកិច្ចព្រមព្រៀងនេះដែរ។ សម្ដេចក៏បានផ្ញើសារដល់អ្នកនយោ បាយទាំងឡាយកុំឲ្យបកស្រាយខុសអត្ថ ន័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងគោលដៅកេងយកផលចំណេញខាងនយោបាយ សម្រាប់បក្សខ្លួនឲ្យសោះ ៕ ហេង សូរិយា