ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋលើកបដាគំរាមចាក់សាំងដុតខ្លួនបើអាជ្ញាធរមិនដោះស្រាយរឿងឈ្មោះ លឹម សុទ្រី បិទផ្លូវដើរ

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានផ្លូវចេញចូលទៅលំនៅ ឋានរបស់ខ្លួនដោយសារលោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់សំណង់អត់ ច្បាប់ ថែមទាំងធ្វើរបងបិទផ្លូវមិនឲ្យចេញ ចូលរយៈពេល៤ថ្ងៃមកហើយបាននិយាយ ថា ពួកគាត់នឹងយកសាំងដុតសម្លាប់ខ្លួនជាមួយក្រុមគ្រួសារនៅផ្ទះរបស់ពួកគាត់បើ អាជ្ញាធរនៅតែគ្មានដំណោះស្រាយជួយ ពួកគាត់ ។

នៅព្រឹកថ្ងៃទី២០ ខែតុលានោះដែរ ប្រជាពលរដ្ឋដែលតវ៉ាបានស្រែកអំពាវ នាវដល់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយ រកដំណោះស្រាយជួយពួកគាត់ផង ព្រោះ រយៈពេល៤ថ្ងៃហើយដែលពួកគាត់គ្មានផ្លូវដើរ។ ពួកគាត់បានបញ្ជាក់ថា ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៦ លោក គឹម ឆៃហៀង អភិ បាលរងខេត្តសៀមរាបបានសន្យាចុះ មក ពិនិត្យនិងដំណោះស្រាយជូនពួកគាត់។ ប៉ុន្តែ បើរកដំណោះស្រាយមិនបានទេពួកគាត់ នឹងយកសាំងចាក់ដុតសម្លាប់ខ្លួនតែម្តង។

សូមបញ្ជាក់ថា បើតាមលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបាន ថ្លែងថា សំណង់ផ្ទះរបស់លោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន គឺពិតជាបានសាងសង់ដោយគ្មានច្បាប់ អនុញ្ញាតមែន ប៉ុន្តែសំណង់នោះត្រូវបានគេសង់រួចរាល់ទៅហើយ។ ទោះជាយ៉ាងណាលោកនឹងចាត់វិធានការតាមច្បាប់ស្តីពីការសាងសង់ ។

ដោយឡែកករណីដែលលោក លឹម សុទ្រី បានសង់របងបិទផ្លូវមិនឲ្យប្រជាពលរដ្ឋ ចំនួន៣គ្រួសារឆ្លងកាត់បាននិយាយថា រឿងនេះបានទៅដល់ដៃតុលាការហើយ។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ជាង៧យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅប្រជាពលរដ្ឋចំនួន៣គ្រួសាររស់នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង សៀមរាបបានផ្ទុះការតវ៉ាផ្អើលដល់សមត្ថកិច្ចទាំងយប់ក្រោយពីលោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានចាក់សោបិទទ្វាររបង មិនឲ្យពួកគាត់ឆ្លងកាត់ចេញចូលផ្ទះដែលពួកគាត់ធ្លាប់ចេញចូលរាល់ថ្ងៃ ៕ ហេង នរិន្ទ្រ

10_20_2016_10_00_36untitled


ចែករំលែក៖