ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវចោរភ្ជង់វាយឲ្យរបួសប្លន់យកម៉ូតូដោយសុវត្ថិភាពកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ក្រុម ទី១១ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ ។
ស្ត្រីរងគ្រោះឈ្មោះ ស្រេង គឹម ស៊ាង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិ២ សង្កាត់លេខ២ ខណ្ឌមិត្តភាព ក្រុងព្រះ សីហនុ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ មានមុខរបរជាបុគ្គលិកនៅ បារបារាំង ។
តាមស្ត្រីរងគ្រោះបានរៀបរាប់ថា នៅ ម៉ោងប្រហែល៦និង៥០នាទីថ្ងៃទី១៩ ខែ តុលា គាត់បានជិះម៉ូតូចេញពីម្តុំចម្ការស្ពៃ សំដៅទៅផ្ទះនៅម្តុំសេតេ ផ្លូវចូលមុខផ្ទះ សំណាក់ឈូកមាស ។ នៅពេលដែលគាត់ កំពុងជិះចូលបានចម្ងាយប្រហែល២០ ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ ម្នាក់ពាក់អាវខ្មៅដៃវែង និងម្នាក់ទៀតពាក់ អាវពណ៌ស ដៃវែងក្រឡាការ៉ូ ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម តែមិនចាំស៊េរី ។
ស្ត្រីរងគ្រោះបានបន្តទៀតថា ជនសង្ស័យ បានជិះមកកៀរឲ្យគាត់អែបរួចបុកផ្ទប់ទៅ នឹងជញ្ជាំងថ្ម បន្ទាប់មកជនសង្ស័យបាន ទាញកាំភ្លើងវាយបណ្តាលឲ្យចំថ្ពាល់ខាង ឆ្វេងរបស់គាត់រយះហូរឈាម ហើយខណៈ នោះគាត់ក៏ស្រវាំងភ្នែក តែយ៉ាងណាគាត់ ខំលើកដៃប្រតាយប្រតប់ស្រែកឲ្យគេជួយ។ ភ្លាមៗនោះក៏មានបុរសអ្នកជិតខាង២នាក់បានទាញកៅអីគប់ទៅលើជនសង្ស័យធ្វើ ឲ្យជនសង្ស័យបាញ់គំរាម១គ្រាប់ហើយ យកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ទៅ ។
ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ម៉ូតូដែលចោរប្លន់យកទៅនោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ តែពុំ ទាន់មានស្លាកលេខទេ ព្រោះទើបនឹងទិញ ធ្វើស្លាកលេខមិនទាន់បាន ។
ទាក់ទិននឹងករណីប្លន់ម៉ូតូស្ត្រីរងគ្រោះ ហើយវាយឲ្យម្ចាស់ម៉ូតូរងរបួសខាងលើនេះ តាមប្រភពពីប្រជាពលរដ្ឋនៅខេត្តព្រះ សីហនុបានឲ្យដឹងថា បច្ចុប្បន្ននៅខេត្តព្រះ សីហនុបានកើតមានករណីលួចប្លន់ជាបន្ត បន្ទាប់ដោយគេដឹងថា នៅខេត្តព្រះសីហនុ មានកាសុីណូធំៗចំនួន១៩កន្លែងតែក្នុងនោះ៣កន្លែងមិនទាន់បើកដាក់ឲ្យដំណើរការទេ គ្រាដែលសាងសង់រួចតែមិនទាន់រត់ច្បាប់ចេញ ។
កត្តាចោរលួចប្លន់កក្រើកគួរឲ្យចាប់ អារម្មណ៍នៅខេត្តព្រះសីហនុនេះអាចបណ្តាល មកពីមានកាសុីណូច្រើននៅក្នុងតំបន់ទេស ចរណ៍មួយនេះក៏ថាបាន។ នេះមិនគិតពី បញ្ហាគ្រឿងញៀនដែលកំពុងលុកលុយនៅតាមផ្ទះសំណាក់ និងកន្លែងមួយចំនួន ទៀតនោះទេ ៕ ឆ្លាមសមុទ្រ