ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡា​ បើកថយក្រោយមិនប្រយ័ត្នជ្រុលធ្លាក់ចូលប្រឡាយ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉ូឡាមួយគ្រឿង ហើយបត់ថតក្រោយមិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ចូលប្រឡាយយ៉ាងជ្រៅ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគឺ មានរថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២AE.៣៨៩៥ ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយបើកតាមបណ្ដោយផ្លូវទំនប់៧មករា ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ រថយន្តនោះបានបង្អង់ឈប់ ហើយបានរយ៉ែត្រឡប់ក្រោយវិញ តែម្ចាស់ថយន្តនោះបានរ៉ឺយ៉ែរជ្រុល ក៏បានធ្លាក់ចូលប្រឡាយទឹកតែម្ដង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយកើតហេតុ ដោយសាតែរថយន្តមិនបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបម្ចាស់រថយន្តបាននាំមិត្តភក្តិបងប្អូនយករថយន្តកូរ៉េមួយតោនកន្លះមួយគ្រឿងមកជួយសណ្ដោងអូសយកចេញពីក្នុងប្រឡាយទឹកដោយខ្លួនឯង ៕ ជីម ភារ៉ា ដង្កោ

img_1645 img_1632 img_1634 img_1642


ចែករំលែក៖